មិននៅក្នុងផ្នូរជារហូតទេ
១កូរិនថូស ១៥:១២-២២ បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ។ ១កូរិនថូស ១៥:១៤ កាលលោកចននី ខាស(Johnny Cash) ជាអ្នកចម្រៀងជនបទដ៏ល្បីល្បាញ ដឹងខ្លួនថា គាត់ជិតដល់ពេលលាចាកលោក គាត់បានប្ដេជ្ញាចិត្តថា នឹងបន្តផលិតបទចម្រៀងថ្មីៗថែមទៀត។ អាល់ប៊ុមចម្រៀងចុងក្រោយរបស់គាត់ មានចំណងជើងថា ខ្ញុំមិននៅក្នុងផ្នូរជារៀងរហូតទេ។ គាត់បានថតបទចម្រៀងមួយអាល់ប៊ុមនេះ ក្នុងខែចុងក្រោយនៃជីវិតគាត់។ គាត់បានជ្រើសរើសបទចម្រៀងនេះដូចនេះ ផ្អែកទៅលើបទចម្រៀងទំនុកសកល និពន្ធដោយលោក ក្លូត អេលី(Claude Ely) ដោយបានឆ្លុះបញ្ចាំងអំពីការយល់ឃើញចុងក្រោយរបស់គាត់ ដោយគាត់បានច្រៀងថា គាត់សង្ឃឹមថា នឹងបានរស់ឡើងវិញនៅគ្រាចុងក្រោយ។ សម្លេងដ៏ធ្ងន់របស់គាត់ ទោះមានភាពចុះខ្សោយដោយសារបញ្ហាសុខភាព បានប្រកាសទីបន្ទាល់ដ៏មានអំណាចនៃសេចក្តីជំនឿរបស់គាត់។ ក្តីសង្ឃឹមរបស់លោកចននី មិនគ្រាន់តែផ្អែកទៅលើការពិតដែលថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះទេ តែគាត់ក៏បានជឿផងដែរថា ព្រះអង្គនឹងប្រោសរូបកាយរបស់គាត់ឲ្យរស់ឡើងវិញ ដូចដែលព្រះគម្ពីរបានចែង។ នេះជាសេចក្តីពិតដ៏សំខាន់ ដែលយើងត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់ ព្រោះសូម្បីតែនៅក្នុងសម័យសាវ័កប៉ុល មានមនុស្ស បដិសេធន៍ការរស់ឡើងវិញខាងសាច់ឈាមផងដែរ។ សាវ័កប៉ុលក៏បានឆ្លើយតបដោយលើកហេតុផលថា “បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(១កូរិនថូស…
Read article