September 16, 2024

You are here:
បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​របស់​ព្រះគ្រីស្ទ

១ពេត្រុស ២:៤-១០ នោះ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​។ ១ពេត្រុស ២:៥ អគារ​មាន​តួនាទី​ដ៏​សំខាន់ សម្រាប់​ការ​រស់នៅ និង​ការ​ធ្វើ​ការងារ និង​សម្រាប់​គោលបំណង​ដ៏​ចាំបាច់​ជា​ច្រើន​ទៀត ទោះ​នៅ​ក្នុង​សង្គម និង​ក្នុង​សម័យ​កាល​មួយ​ណា​ក៏ដោយ​។ ប៉ុន្តែ ទោះ​អគារ​មាន​ទំហំ​តូច​ឬ​ធំ​យ៉ាងណា​ក៏ដោយ ក៏​គ្រឹះ​របស់​ពួកវា​នៅតែ​មាន​ភាព​ចាំបាច់ ហើយ​គេ​ក៏​ចង់​បាន​ជាង​សំណង់​ល្អៗ​សម្រាប់​ការសាងសង់​ផង​ដែរ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​ប្រាស់​ពួកវា​បាន​យូរ​អង្វែង​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជា​ច្រើន ដែល​ពាក្យ​ប្រៀប​ប្រដូច​នីមួយៗ​សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង អំពី​អត្ត​សញ្ញាណ និង​តួនាទី​ជា​ប្រយោជន៍​រួម​។ ជាក់​ស្តែង​សាវ័ក​ប៉ុល​បាន​ហៅ​ពួក​គេ​ថា ផ្ទះ ដែល​ព្រះ​អង្គ​បាន​សង់(១កូរិនថូស ៣:៩)។ ពាក្យ​ប្រៀប​ប្រដូច​ទៅ​នឹង​សំណង់​យ៉ាង​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​រួបរួម​ជា​កម្លាំង​ខាង​វិញ្ញាណ របស់​ពួក​ស្មោះ​ត្រង់​។ ដោយឡែក ការ​ប្រៀប​ប្រដូច​ពួក​ជំនុំ​ទៅ​នឹង​អគារ ក៏​មាន​ចែង​ក្នុង​បទ​គម្ពីរ ១ពេត្រុសស ២:៥ ផងដែរ ដែល​ក្នុង​នោះ​សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ថា “អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”។ បន្ទាប់មក ក្នុង​ខ.៦ សាវ័ក​ពេត្រុស​ក៏បាន​ដក​ស្រង់​បទ​គម្ពីរ អេសាយ ២៨:១៦ ដែល​បាន​ចែងថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ដ៏​មាន​ដំឡៃ”។ ព្រះយេស៊ូវ​ជា​គ្រឹះ​នៃ​ផ្ទះ​ខាង​វិញ្ញាណ​នោះ​ឯង​។…

Read article