September 17, 2024

You are here:
បាន​ទទួល​ចិញ្ចឹម​ក្នុង​គ្រួសារ​ព្រះ

រ៉ូម ១១:១១-២១ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត​។ រ៉ូម ១១:១៧ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជា​មួយ​ប៉ា​របស់​ខ្ញុំ ទៅ​កាន់​ប្រទេស​អេក្វាឌ័រ ជា​ទឹកដី​ជាទី​ស្រឡាញ់​របស់​គាត់ កាល​ពីរបី​ឆ្នាំ​មុន យើង​ក៏បាន​ទៅ​លេង​កសិដ្ឋាន​គ្រួសារ​មួយ ជា​កន្លែង​ដែល​គាត់​ធ្លាប់​ចម្រើន​វ័យ​ធំឡើង​។ ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​ដើមឈើ​ចម្លែក​មួយ​ក្រុម​។ ប៉ា​របស់​ខ្ញុំ​ក៏​បាន​ពន្យល់​ថា កាល​គាត់​នៅ​ក្មេង គាត់​បាន​ឃើញ​មនុស្ស​ធំ​ផ្សាំ​មែកឈើ នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ ដែល​មានពូជ​ដូច​គ្នា តែ​គាត់​ចូល​ចិត្ត​ធ្វើ​រឿង​ប្លែកៗ ដោយ​គាត់​កាត់​មែកឈើ ចេញ​ពី​ដើម​ឈើ​ហូប​ផ្លែ​មួយ យក​ទៅ​ផ្សាំ​នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ​ប្រភេទ​ផ្សេង​ទៀត​។ ការ​លេងសើច​របស់​គាត់​បាន​បន្ត​កើត​មាន ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រហូត​ដល់​ពេល​ដែល​ដើមឈើ​ទាំង​នោះ​ចាប់​ផ្តើម​ចេញ​ផ្លែ នៅ​តាម​មែកឈើ​ទាំង​នោះ ខុសពី​ការ​រំពឹង​គិត​របស់​អ្នក​ដទៃ​។ នៅ​ពេល​ដែល​ប៉ា​របស់​ខ្ញុំ​បក​ស្រាយ អំពី​ដំណើរ​ការ​នៃ​ការ​ផ្សាំ​មែកឈើ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះអម្ចាស់​ទទួល​ចិញ្ចឹម​យើង ក្នុង​គ្រួសារ​ព្រះអង្គ​។ សព្វថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ប៉ា​របស់​ខ្ញុំ​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ ព្រោះ​ព្រះអង្គ​បាន​ទទួល​ចិញ្ចឹម​គាត់ ក្នុង​គ្រួសារ​របស់​ព្រះអង្គ ដោយសារ​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​។ យើង​ក៏​អាច​មាន​ការ​ធានា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​ពន្យល់​អ្នកជឿ នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​អម្ចាស់​បាន​បើក​ផ្លូវ​សម្រាប់​សាសន៍​ដទៃ ដែល​មិនមែន​ជា​សាសន៍​យូដា ឲ្យ​មាន​ការ​ផ្សះផ្សា​ឲ្យ​ពួកគេ​ជា​នឹង​ព្រះអង្គ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត”(រ៉ូម…

Read article