សេចក្តីស្រឡាញ់របស់ព្រះ មានភាពអត់ធ្មត់
អេសាយ ៤២:១-៧ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ។ អេសាយ ៤២:៣ គ្រួសារខ្ញុំចិញ្ចឹមសត្វឆ្មាព្រៃរបស់ប្រទេសន័រវេយ មានរោមវែងៗដ៏គួរឲ្យស្រឡាញ់មួយក្បាល ឈ្មោះមីស្ទីក(Mystique)។ ពេលដែលខ្ញុំអង្អែលពោះវា និងលេងជាមួយវា ឬនៅពេលដែលវាដេកលក់នៅលើភ្លៅខ្ញុំ នៅពេលល្ងាច ជួនកាល ខ្ញុំមិននឹកស្មានសោះថា វានៅតែមានអត្តចរិតដូចកាលយើងជួបវាពីដំបូង កាលប៉ុន្មានឆ្នាំមុន។ មីស្ទីកធ្លាប់រស់នៅជាឆ្មាអនាថា តាមចិញ្ចើមថ្នល់ មានសភាពស្គមស្គាំង និងខ្លាចមនុស្សគ្រប់គ្នា។ តែបញ្ហានេះបានផ្លាស់ប្តូរបន្តិចៗ ខណៈពេលដែលខ្ញុំបានដាក់អាហារឲ្យវាស៊ីជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ ទីបំផុតវាក៏ព្រមឲ្យខ្ញុំអង្អែលខ្នងវា ហើយបន្ទាប់មកខ្ញុំក៏បានយកវាទៅចិញ្ចឹមនៅក្នុងផ្ទះ។ ការផ្លាស់ប្តូររបស់មីស្ទីក បានក្រើនរំឭកខ្ញុំ អំពីការប្រោសឲ្យជា ដែលអាចកើតមាន ដោយសារភាពអត់ធ្មត់ និងសេចក្តីស្រឡាញ់។ គឺបានរំឭកខ្ញុំ អំពីព្រះទ័យរបស់ព្រះ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរអេសាយ ជំពូក៤២។ បទគម្ពីរនេះ បានប្រាប់យើង អំពីអ្នកបម្រើព្រះម្នាក់ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ(ខ.១) ដែលនឹងធ្វើការដោយមិនគិតការនឿយហត់ និងដោយស្មោះត្រង់ ដើម្បីតាំងសេចក្តីយុត្តិធម៌របស់ព្រះ នៅលើផែនដី(ខ.៣-៤)។ អ្នកបម្រើនោះ គឺជាព្រះយេស៊ូវ(ម៉ាថាយ ១២:១៨-២០) បាននាំមកនូវសេចក្តីយុត្តិធម៌របស់ព្រះ មិនមែនតាមរយៈអំពើហិង្សា ឬការដណ្តើមអំណាចនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គមានព្រះទ័យសុភាព(អេសាយ ៤២:២) ដោយយកព្រះទ័យទុកដាក់…
Read article