រកឃើញក្តីអំណរ ដោយប្រាជ្ញា
ទំនុកដំកើង ១៦ នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ។ ទំនុកដំកើង ១៦:១១ លោក ចេសិន ភ័រសូហ្វ(Jason Persoff) បានបម្រើការជាវេជ្ជបណ្ឌិត នៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យធំមួយកន្លែង ដែលមានការប្តូរផ្តាច់ នៅក្នុងការសង្គ្រោះអ្នកជំងឺកូវីដ១៩។ មានពេលមួយ គាត់យល់ឃើញថា ជំងឺនេះកំពុងតែមានជោគជ័យ នៅក្នុងការរាតត្បាត ទូទាំងពិភពលោក។ តែគាត់នៅតែប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការព្យាបាលអ្នកជំងឺកូវីឌ។ ក្នុងអំឡុងម៉ោងសម្រាក គាត់ក៏បានបន្ធូរអារម្មណ៍ ដោយថតរូបគ្រាប់ព្រឹលដ៏តូចល្អិត ដោយពង្រីករូបគ្រាប់ព្រឹលនីមួយៗមើល។ គាត់ក៏បានលាន់មាត់ថា វាពិតជាប្លែក និងគួរឲ្យភ្ញាក់ផ្អើលណាស់។ ប៉ុន្តែ ការស្វែងរកក្តីអំណរ នៅក្នុងវត្ថុដ៏តូចល្អិត ដែលមានភាពស្រស់ស្អាត គឺជាឱកាស ដើម្បីប្រកបស្និទ្ធស្នាលជាមួយព្រះអាទិករ ហើយក៏ដើម្បីមើលឃើញលោកិយ តាមរបៀបដែលមនុស្សតិចតួចបានចំណាយពេលកត់សំគាល់។ លោកវេជ្ជបណ្ឌិតក៏បានមានប្រសាសន៍ថា “ការស្វែងរកភាពសប្បាយរីករាយ តាមរបៀបដ៏ឆ្លាតវៃដូចនេះ ដើម្បីកាត់បន្ថយស្រ្តេស និងបង្កើតភាពរឹងមាំ ពិតជាមានតម្លៃយ៉ាងខ្លាំង នៅក្នុងវិជ្ជាជីវៈរបស់ពេទ្យ។ ប៉ុន្តែ គាត់បានឲ្យយោបល់ដល់មនុស្សជាទូទៅថា “អ្នកត្រូវតែដកដង្ហើម។ អ្នកត្រូវតែស្វែងរកវិធីសម្រាកលម្ហែ និងអរសប្បាយនឹងជីវិត”។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានបង្ហាញការយល់ឃើញដូចនេះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៦ ខណៈពេលដែលទ្រង់ប្រកាស អំពីប្រាជ្ញានៃការរកឃើញក្តីអំណរ ក្នុងព្រះ។…
Read article