ដំណើរជីវិតដែលមានការឡើងចុះ
យ៉ូហាន ១៦:៣១-៣៣ ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ។ យ៉ូហាន ១៦:៣៣ ថ្ងៃមួយ វេទិកាបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញរូបភាពមួយ ដែលខ្ញុំបានបង្ហោះកាលពីឆ្នាំមុន ដែលនៅក្នុងនោះ ខ្ញុំឃើញរូបកូនខ្ញុំអាយុ៥ឆ្នាំ កំពុងទទួលជោគជ័យ នៅក្នុងការលេងល្បែងកម្សាន្តឡើងកាំជណ្តើរនៅក្នុងផែនទី។ ខ្ញុំក៏បានភ្ជាប់ឈ្មោះបងប្រុស និងបងស្រីរបស់ខ្ញុំ ក្នុងការបង្ហោះរូបភាពនោះ ដោយសារពួកគេបានលេងល្បែងកម្សាន្តនេះជាញឹកញាប់ កាលយើងនៅក្មេង។ ល្បែងកម្សាន្តឡើងកាំជណ្តើរក្នុងផែនទី ត្រូវបានគេបង្កើតឡើង ផ្អែកទៅលើល្បែងកម្សាន្តមួយ ដែលគេបានលេងប៉ុន្មានសតវត្សរ៍មកហើយ ដោយជួយមនុស្សឲ្យរៀនរាប់លេខ ហើយផ្តល់ឲ្យនូវភាពរំភើបរីករាយ ដល់អ្នកដែលអាចឡើងជណ្តើរដល់លេង១០០ បានលឿនជាងគេ ដើម្បីឈ្នះល្បែងកម្សាន្តនេះ។ ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន! បើអ្នកឡើងទៅដល់លេខ៩៨ អ្នកត្រូវសម្រូតចុះមកក្រោមវិញតាមក្តារអិលអស់ជាច្រើនលេខ ដោយពន្យារពេល ឬធ្វើឲ្យអ្នកមិនអាចទទួលជ័យជម្នះបាន។ តើជីវិតយើងមិនមែនលក្ខណៈដូចល្បែងកម្សាន្តនេះទេឬ? ព្រះយេស៊ូវបានរៀបចំខ្លួនយើង ដោយសេចក្តីស្រឡាញ់ សម្រាប់ដំណើរឡើងចុះៗ នៃជីវិតរបស់យើងប្រចាំថ្ងៃ។ ព្រះអង្គមានបន្ទូលថា យើងនឹងជួប “សេចក្តីវេទនា”(យ៉ូហាន ១៦:៣៣) តែព្រះអង្គក៏បានលើកទឹកចិត្តយើង ឲ្យមានសន្តិភាពក្នុងចិត្តផងដែរ។ យើងមិនចាំបាច់ត្រូវរង្គោះរង្គើ ដោយសារទុក្ខវេទនាដែលយើងជួបប្រទះទេ។ ហេតុអ្វី? ព្រោះព្រះគ្រីស្ទបានឈ្នះលោកិយហើយ! គ្មានអ្វីខ្លាំងជាងព្រះចេស្តារបស់ព្រះអង្គឡើយ ដូចនេះ យើងក៏អាចប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ ដែលយើងជួបប្រទះក្នុងដំណើរជីវិត…
Read article