ការវិលត្រឡប់មកវិញរបស់ក្សត្រ
អេសាយ ៤៥:២០-២៥ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញ។ អេសាយ ៤៥:២៣ ពិធីបុណ្យសពរបស់ក្សត្រីអេលីហ្សាប៊ែតទី២ ត្រូវបានគេផ្សាយបន្តផ្ទាល់ ដោយមានទស្សនិកជនរាប់ពាន់លាននាក់ បានចូលរួមទស្សនានៅទូទាំងពិភពលោក។ ការផ្សាយបន្តផ្ទាល់នេះ អាចជាការផ្សាយដែលមានមនុស្សទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត។ មានមនុស្សមួយលាននាក់ បានឈរតម្រៀបគ្នាជាជួរ នៅលើចិញ្ចើមផ្លូវ នៅថ្ងៃនោះ ហើយមានមនុស្ស២៥ម៉ឺននាក់ បានឈរតម្រង់ជួរអស់ជាច្រើនម៉ោង នៅសប្តាហ៍នោះ ដើម្បីចូលមើលក្តាមឈូសរបស់ព្រះនាង។ មានក្សត្រ ក្សត្រី ប្រធានាធិបតី និងប្រមុខរដ្ឋ៥០០នាក់ មកពីបណ្តាប្រទេសនៅទូទាំងពិភពលោក បានចូលមកថ្វាយការគោរពជាប្រវត្តិសាស្រ្ត ដល់ព្រះនាម ជាស្រ្តីដែលគេបានស្គាល់ ដោយសារគាត់មានឥទ្ធិពល និងចរិតលក្ខណៈដ៏ប្រពៃ។ ខណៈពេលដែលពិភពលោកកំពុងផ្តល់ការចាប់អារម្មណ៍មកលើចក្រភពអង់គ្លេស និងមហាក្សត្រីនៃប្រជាជាតិមួយនេះ ដែលបានលាចាកលោក ខ្ញុំក៏បាននឹកចាំ អំពីព្រឹត្តិការណ៍មួយទៀត ដែលជាការវិលត្រឡប់មកវិញរបស់ក្សត្រមួយអង្គ។ ព្រះគម្ពីរប៊ីបបានក្រើនរំឭកយើងថា ថ្ងៃនោះជិតមកដល់ហើយ គឺថ្ងៃដែលប្រជាជាតិទាំងឡាយនឹងជួបជុំគ្នា ដើម្បីទទួលស្គាល់ក្សត្រលើអស់ទាំងក្សត្រ(អេសាយ ៤៥:២០-២២)។ ទ្រង់ជាអ្នកដឹកនាំដែលមានអនុភាព និងសេចក្តីសុចរិត(ខ.២៤) នៅចំពោះព្រះអង្គ “គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខ” ព្រះអង្គ “ហើយគ្រប់ទាំងអណ្តាតនឹងស្បថ”(ខ.២៣) គឺរាប់បញ្ចូលទាំងអ្នកដឹកនាំប្រទេសក្នុងពិភពលោក ដែលនឹងយកសិរីល្អនៃខ្លួនមកទុកក្នុងទីក្រុងយេរូសាឡិមថ្មី ហើយមនុស្សលោកនឹងយកសិរីល្អ និងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះដែរ(វិវរណៈ ២១:២៤,២៦)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្វាគមន៍ការយាងមកដល់របស់ព្រះអង្គទេ តែអ្នកដែលស្វាគមន៍ព្រះអង្គ…
Read article