September 23, 2024

You are here:
មិនមែន​ជា​អ្នក​ដទៃ​ទៀត​ទេ

សា​ស្តា ២:៨-១៣,១៩-២២ អ្នក​រាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិតែ១នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ​។ អេភេសូរ ២:១៩ “កន្លែង​នេះ​មិន​ស្វាគមន៍​ឯង​ទេ”។ ពាក្យ​សម្តី​ប៉ុន្មាន​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ៨ឆ្នាំ​ម្នាក់ មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដែល​បន្ត​នៅ​ជាប់​ក្នុង​ចិត្ត​នាង​អស់​ជា​ច្រើន​ឆ្នាំ​។ ក្រុម​គ្រួសារ​របស់​នាង​បាន​ធ្វើ​ដំណើរ​មកពី​ជំរុំ​ជន​ភៀស​ខ្លួន ក្នុង​ប្រទេស​ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​សង្រ្គាម ហើយ​កាត​អន្តោ​ប្រវេសន៍​របស់​នាង មាន​ពាក្យ​ “ជន​បរទេស” ដែល​គេ​បាន​បោះ​ត្រា​ពីលើ​។ នាង​មាន​អារម្មណ៍​ថា គេ​មិន​ស្វាគមន៍​នាង​ក្នុង​ប្រទេស​នេះ​។ នៅពេល​នាង​ពេញវ័យ ទោះ​នាង​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​នាង​នៅតែ​មាន​អារម្មណ៍​ថា គេ​មិន​រាប់រក​នាង​។ នាង​នៅតែ​មាន​អារម្មណ៍​ឈឺ​ចាប់ ដោយសារ​គេ​ចាត់​ទុក​នាង​ជា​មនុស្ស​ដទៃ​ដែលគេ​មិន​ស្វាគមន៍​។ កាល​នាង​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នាង​ក៏​បាន​រក​ឃើញ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក២​។ នៅ​ក្នុង​ខ.១២ នាង​ក៏បាន​ឃើញ​ពាក្យ “មនុស្ស​ដទៃ” ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយ​ចិត្ត​។ “នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ ក៏​ឃ្លាត​ចេញពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ”។ ប៉ុន្តែ ខណៈ​ពេល​ដែល​នាង​បន្ត​អាន​កណ្ឌ​គម្ពីរ​នេះ នាង​ក៏​បាន​ដឹង​ថា ការ​លះបង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង បាន​កែ​ប្រែ​សណ្ឋាន​របស់​នាង​ជា​មនុស្ស​ដទៃ​។ នាង​ក៏​បាន​អាន​ដល់ ខ.១៩ ដែល​បាន​ប្រាប់​នាង​ថា នាង “មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ”។ នាង​ជា “ជាតិ​តែ​១នឹង​ពួក​បរិសុទ្ធ…

Read article