September 24, 2024

You are here:
មិន​អាច​រស់​នៅ​តែ​ម្នាក់ឯង​បាន

រ៉ូម ១២:១-៥ នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែបយ៉ាង​នោះ​ដែរ​។ រ៉ូម ១២:៥ ភូមិ​វ៉ាយធីអឺ នៅ​រដ្ឋ​អាឡាស្កា មាន​ប្រជាជន៣០០នាក់ ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​បរិវេណ​អគារ​ខុនដូ​ធំ​មួយ ហើយ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ភូមិ​វ៉ាយធីអឺ​ថា “ភូមិ​នៅ​ក្រោម​ដំបូល​តែមួយ”។ អ្នក​ស្រី​អេមី(Amie) ជា​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ក្នុង​ភូមិ​នេះ បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​បោះ​ជំហាន ដើរ​ចេញ​ក្រៅ​អគារ​នោះ​ឡើយ ព្រោះ​នៅ​ទីនោះ មាន​ហាង​លក់​ទំនិញ ការិយាល័យ​សាធារណៈ សាលា​រៀន និង​ប្រៃសណីយ៍ នៅ​ជាន់​ផ្ទាល់​ដី​ស្រាប់ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​ជិះ​ជណ្តើរ​យន្ត​ចុះ​ក្រោម គឺជា​ការ​ស្រេច!” អ្នក​ស្រី​អេមី​ក៏​បាន​ចែក​ចាយ​ផង​ដែរ​ថា “ដោយសារ​ការ​រស់នៅ​ក្នុង​អគារ​នោះ មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ជា​ញឹក​ញាប់ ខ្ញុំ​ច្រើនតែ​ចង់​រស់នៅ​ម្នាក់ឯង ដោយ​គិតថា ខ្ញុំ​មិន​ត្រូវ​ការ​ពឹង​ពាក់​អាស្រ័យ​​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ អ្នក​រស់នៅ​ទីនោះ មាន​ភាព​រួសរាយ និង​ចិត្ត​ល្អ​ណាស់​។ ពួក​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ពួកគេ​ត្រូវ​ការ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ត្រូវ​ការ​ពួកគេ”។ ពេល​ខ្លះ យើង​ក៏​ប្រហែល​ជា​ចង់​រស់នៅ​ម្នាក់ឯង ហើយ​ជៀស​វាង​ការ​រស់នៅ​ក្នុង​សហគមន៍ ព្រោះ​យើង​គិតថា ការ​ទំនាក់​ទំនង​ធ្វើ​ឲ្យ​យើង​មាន​ស្រេ្តស​ច្រើន​។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​គួរតែ​មាន​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ រវាង​ការ​ចំណាយ​ពេល​ម្នាក់ឯង និង​ការ​ប្រកប​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ សាវ័ក​ប៉ុល​បាន​ប្រដូច​សហគមន៍​នៃ​អ្នកជឿ​ព្រះ ទៅ​នឹង​រូបកាយ​មនុស្ស​។ ដែល​អវយវៈ​នីមួយៗ​របស់​រូបកាយ…

Read article