ការបង្រៀនដ៏រំភើបរីករាយ
សុភាសិត ៣:១-១២ កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន។ សុភាសិត ៣:១ អ្នកស្រីសូហ្វៀ រ៉ូបឺត(Sophia Roberts) បានមើលឃើញការវះកាត់បេះដូង ដោយផ្ទាល់ភ្នែក ជាលើកដំបូង កាលគាត់មានអាយុប្រហែល១១ឆ្នាំ។ អ្នកប្រហែលជាគិតថា គាត់នៅក្មេងពេក មិនគួរឈរមើលពេទ្យវះកាត់បេះដូងឲ្យអ្នកជំងឺដូចនេះទេ តែអ្នកចាំបាច់ត្រូវដឹងថា វេជ្ជបណ្ឌិត ហារ៉ូល រ៉ូបឺត(Harold Roberts Jr) ជាឪពុករបស់នាង និងជាពេទ្យវះកាត់បេះដូង។ កាលពីឆ្នាំ២០២២ សូហ្វៀ ក្នុងវ័យ៣០ឆ្នាំ ក្នុងនាមនាងជាគ្រូពេទ្យឯកទេសខាងវះកាត់ នាងបានចូលរួមជាមួយឪពុករបស់នាង ក្នុងការវះកាត់ផ្លាស់ប្តូរប្រឺសបេះដូងយ៉ាងជោគជ័យ។ លោកហារ៉ូល ក៏បានមានប្រសាសន៍ថា “តើមានអ្វីល្អជាងនេះទៀត? ខ្ញុំបានបង្រៀនក្មេងម្នាក់នេះ ឲ្យចេះជិះកង់កាលនាងនៅតូច … សព្វថ្ងៃនេះ ខ្ញុំក៏បានបង្រៀននាង ឲ្យចេះវះកាត់បេះដូងមនុស្សទៀត ខ្ញុំពិតជាមានចិត្តរំភើបរីករាយណាស់”។ មិនមានមនុស្សច្រើនទេ ដែលបានបង្រៀនជំនាញវះកាត់ ដល់ក្មេងៗ ប៉ុន្តែ ស្តេចសាឡូម៉ូនក៏បានពិពណ៌នា អំពីសារៈសំខាន់នៃការបង្រៀនការអ្វីផ្សេងទៀត ដល់មនុស្សជំនាន់ក្រោយផងដែរ គឺបង្រៀនពួកគេឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ និងដើរតាមផ្លូវរបស់ព្រះអង្គ។ ក្សត្រប្រកបដោយប្រាជ្ញាមួយអង្គនេះ បានចែកចាយដោយចិត្តឆេះឆួល ដល់បុត្ររបស់ព្រះអង្គ អំពីអ្វីដែលទ្រង់បានរៀនសូត្រ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់…
Read article