September 26, 2024

You are here:
មិត្តសំឡាញ់​ពិត​ប្រាកដ

យ៉ូហាន ១៥:១៣-១៧ ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ចុះ​។ យ៉ូហាន ១៥:១៧ កាលពី​ក្មេង អ្នក​ស្រី​សានចេស(Sanchez) មាន​ផ្ទះ​នៅ​ជាប់​ទី​ធ្លា​ខាង​ក្រោយ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ​។ ក្នុង​នាម​ពួក​គាត់​ជា​អ្នក​ជិត​ខាង ដែល​មាន​ការ​រាប់អាន​គ្នា​ខ្លាំង ពួក​គាត់​ក៏​មាន​ការ​ប្រកួត​ប្រជែក​គ្នា ក្នុង​ន័យ​មិត្តភាព​ផង​ដែរ​។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដោយ​ម្នាក់ៗ​ព្យាយាម​ទៅ​ហាល​ខោអាវ​ដែល​ទើប​បោក​គក់​ថ្មីៗ នៅ​លើ​ស្នួល​ខោអាវ​ខាង​ក្រោយ​ផ្ទះ ឲ្យ​បាន​មុខ​គេ​។ ពេលណា​ម្តាយ​ខ្ញុំ​ហាល​ខោអាវ​ក្រោយ​គេ គាត់​ក៏បាន​លាន់​មាត់​ថា “នាង​ឈ្នះ​ខ្ញុំ​ទៀត​ហើយ!” ប៉ុន្តែ នៅ​សប្តាហ៍​បន្ទាប់ ម្តាយ​របស់​ខ្ញុំ​អាច​ឈ្នះ​វិញ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​អរ​សប្បាយ​នឹង​ការ​ប្រកួត​គ្នា ក្នុង​ន័យ​មិត្តភាព រៀង​រាល់​សប្តាហ៍​។ អស់​រយៈ​ពេល​ជាង១០ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​មាន​ទី​ធ្លា​ក្រោយ​ផ្ទះ​រួម​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​ចែក​ចាយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម​ដល់​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែង​យ៉ាង​ច្បាស់ អំពី​គុណ​ធម៌​នៃ​មិត្តភាព​ដែល​ល្អ​ដូច​នេះ​។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើតមក​សំរាប់​គ្រា​លំបាក​ដែរ”(សុភាសិត ១៧:‌១៧)។ ទ្រង់​ក៏​បាន​កត់​សំគាល់​ថា “ប្រេង​លាប​នឹង​ទឹកអប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែម​ល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់ពី​ចិត្ត​របស់​ភឿន​មិត្រ ក៏​ដូច្នោះ​ដែរ”(២៧:៩)។ ព្រះយេស៊ូវ​គឺជា​មិត្ត​ល្អ​បំផុត​របស់​យើង​។ ព្រះអង្គ​បាន​ជំរុញ​ពួក​សាវ័ក​របស់​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​បង្រៀន​ពួក​គេ​ថា “គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:‌១៣)។ នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​ក៏បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​ការ​សុគត ជំនួស​មិត្តសំឡាញ់​របស់​ព្រះអង្គ​។…

Read article