September 30, 2024

You are here:
ការ​អស្ចារ្យ​តូចៗ

សា​ការី ៤:៦-១០ ដ្បិត​តើ​អ្នក​ណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច​បន្តួច​នោះ? សា​ការី ៤:‌១០ ក្នុង​កម្ម​វិធី​ជួប​ជុំ​មួយ មុន​ថ្ងៃ​មង្គល​ការ​របស់​ខ្ញុំ​មកដល់ លោក​ដេវ(Dave) ជា​មិត្ត​ភក្តិ​របស់​យើង​ដែល​អៀនខ្មាស​ច្រើន កំពុង​ឈរ​នៅ​កៀន​ជ្រុង​ផ្ទះ កាន់​វត្ថុ​មូល​ទ្រវែង​ដែល​មាន​ក្រដាស​វេច​ខ្ចប់​ពី​ខាង​ក្រៅ​។ នៅពេល​គាត់​ដល់​វេន​យក​អំណោយ​របស់​គាត់​មក​ជូន​យើង គាត់​ក៏បាន​កាន់​វត្ថុ​នោះ​ដើរ​មក​រក​យើង​។ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​ក៏​បាន​បើក​មើល​អំណោយ​ក្នុង​កញ្ចប់​ក្រដាស​នោះ ហើយក៏​បាន​ឃើញ​បន្ទះ​ឈើ​មួយ​សន្លឹក មាន​រាង​មូល​ទ្រវែង ដែល​ចេញ​ក្រយៅ​ឈើ​ដ៏​ស្រស់​ស្អាត ហើយ​មាន​អក្សរ​ឆ្លាក់​ដោយដៃ​ពី​លើ​ថា “​រឿង​តូច​មួយ​ដែល​ព្រះអង្គ​ធ្វើ​ គឺជា​ការ​អស្ចារ្យ”។ យើង​ក៏​បាន​យក​ផ្លាក​មួយ​នេះ​ព្យួរ​នៅ​លើ​ជញ្ជាំង​ផ្ទះ​យើង​ជាង៤៥ឆ្នាំ​ហើយ ដោយ​វា​បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះអម្ចាស់​នៅតែ​ធ្វើ​ការ នៅ​ក្នុង​រឿង​តូចៗ ដែល​មាន​ដូចជា ការ​បង់​ថ្លៃ​ទឹក​ភ្លើង ការ​ផ្គត់ផ្គង់​អាហារ​ប្រចាំ​ថ្ងៃ និង​ការ​ប្រោស​ឲ្យ​ជា​ពី​ជម្ងឺ​ផ្តាសសាយ​ជាដើម​។ រឿង​តូចៗ​ទាំង​នេះ សរុប​ចូល​គ្នា​មក បង្កើត​បានជា​កំណត់​ត្រា​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​។ មាន​ពេល​មួយ លោក​សេរ៉ូបាបិល ជា​អភិបាល​នៃ​ទឹកដី​យូដា បាន​ទទួល​ព្រះរាជសារ​ស្រដៀង​នេះ​ផង​ដែរ ពី​ព្រះអម្ចាស់ តាមរយៈ​ហោរា​សាការី ទាក់ទង​នឹង​ការ​កសាង​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​ឡើង​វិញ​។ បន្ទាប់​ពី​សាសន៍​យូដា​បាន​វិល​ត្រឡប់​ពី​ការ​និរទេស មក​ទីក្រុង​យេរូសាឡិម​វិញ រដូវ​កាល​នៃ​ភាពយឺត​យ៉ាវ​ក្នុង​ការ​សាង​សង់​ក៏បាន​ចាប់​ផ្តើម ហើយ​ពួកគេ​មាន​ការ​បាក់​ទឹក​ចិត្ត​។ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ប្រកាស​ថា “តើ​អ្នក​ណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច​បន្តួច​នោះ?”(សា​ការី ៤:១០)។ ព្រះអង្គ​បាន​សម្រេច​បំណង​ព្រះទ័យ​របស់​ព្រះអង្គ តាមរយៈ​យើង ហើយ​ទោះ​យើង​មាន​ចំណុច​ខ្វះខាត​យ៉ាងណា​ក៏ដោយ​។ ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​បាន​មាន​បន្ទូល​ថា ព្រះអង្គ​សម្រេច​បំណង​ព្រះទ័យ​មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះអង្គ​វិញ(ខ.៦)។ ពេលណា​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត…

Read article