October 1, 2024

You are here:
គ្រឿង​សឹក​ដែល​ព្រះអង្គ​ប្រទាន

អេភេសូរ ៦:១០-១៨ ចូ​រពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាល​ម៉ាន​របស់​អារក្ស​។ អេភេសូរ ៦:១១ ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​ជិះ​កង់​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ជា​រៀង​រាល់​ឆ្នាំ ដោយ​ធាក់កង់​នៅ​តាម​ផ្លូវ​លំ នៅ​ទូ​ទាំង​តំបន់​ភាគ​ខាងលិច​នៃ​រដ្ឋ​មីឈីហ្កិន​។ ដើម្បី​ឲ្យ​យើង​កាន់តែ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដូច​នេះ យើង​បាន​ដាក់​ឧបករណ៍​មួយ​ចំនួន ភ្ជាប់​នឹង​កង់​របស់​យើង​។ ភរិយា​ខ្ញុំ​មាន​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ​ខាង​មុខ ហើយក៏​មាន​ភ្លើង​ខាង​ក្រោយ កុងទ័រ​វាស់​ចម្ងាយ​ផ្លូវ ព្រម​ទាំង​មាន​មេសោ​សម្រាប់​ចាក់​កង់​កុំ​ឲ្យ​ចោរ​លួច​​។ កង់​ខ្ញុំ​ក៏​មាន​ឧបករណ៍​សម្រាប់​ដាក់​ដប​ទឹក​ផង​ដែរ​។ តាម​ពិត យើង​អាច​ជិះ​កង់​តាម​ផ្លូវ​ធ្វើ​ដំណើរ​របស់​យើង យ៉ាង​ជោគជ័យ​ជា​រៀង​រាល់​ថ្ងៃ បាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ដោយ​គ្មាន​ឧបករណ៍​ជំនួយ​ទាំង​នោះ​ក៏បាន​។ ឧបករណ៍​ទាំង​នោះ​សុទ្ធតែ​មាន​ប្រយោជន៍ ប៉ុន្តែ យើង​អាច​ជ្រើសរើស​មិន​ប្រើ​ពួកវា​ក៏បាន​។ ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​ឧបករណ៍​មួយ​ឈុត​ទៀត ជា​គ្រឿង​សឹក​ដែល​យើង​ចាំបាច់​ត្រូវ​ប្រើ​ដោយ​មិន​អាច​អាក់​ខាន​ឡើយ​។ គាត់​បាន​បង្រៀន​ថា យើង​ត្រូវតែ​បំពាក់​ឧបករណ៍​ទាំង​នោះ ដើម្បី​ឲ្យ​យើង​អាច​រស់នៅ ដោយ​ជោគជ័យ ក្នុង​ការ​រស់នៅ​ដោយ​សេចក្តី​ជំនឿ​ចំពោះ​ព្រះយេស៊ូវ​។ ជីវិត​របស់​យើង​មិនមែន​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ងាយ​ស្រួល​នោះ​ឡើយ​។ យើង​កំពុង​រស់នៅ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ ដែល​ក្នុង​នោះ យើង​ត្រូវ “ទាស់​នឹង​ឧបាយកល​ទាំង​អម្បាល​ម៉ាន​របស់​អារក្ស”(៦:១១) ហេតុ​នេះ​ហើយ យើង​ត្រូវតែ​បំពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ​ ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​។ បើសិន​ជា​យើង​មិន​បាន​ប្រើ​ប្រាជ្ញា ដែល​មាន​ក្នុង​ព្រះ​គម្ពីរប៊ីប​ទេ យើង​ងាយ​នឹង​ប្រព្រឹត្ត​ខុស​។ បើសិន​ជា​យើង​មិន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​យើង ឲ្យ​រស់នៅ​តាម​សេចក្តី​ពិត​របស់​ព្រះអង្គ​ទេ យើង​នឹង​ចាញ់​ការ​បោក​បញ្ឆោត​មិន​ខាន​(ខ.១៤)។ បើ​គ្មាន “ដំណឹង​ល្អ” ទេ យើង​ក៏​គ្មាន “សេចក្តី​សុខ​សាន្ត…

Read article