ឆ្លុះបញ្ចាំងឲ្យគេបានស្គាល់ចរិតលក្ខណៈរបស់ព្រះអង្គ
កាឡាទី ៥:១៣-២៦ តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ។ កាឡាទី ៥:២២-២៣ បន្ទាប់ពីលោកស្កត់(Scott) ជាពលបាលឯក ក្នុងកងទ័ពប្រទេសអង់គ្លេស ត្រូវបានគេបញ្ជូនទៅប្រទេសអាហ្វហ្គានីស្ថាន គាត់បានជួបបញ្ហាប្រឈមជាច្រើន ដែលបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ គាត់ចាំថា កាលនោះ គាត់បានធ្លាក់ចូលក្នុងភាពងងឹត ប៉ុន្តែ នៅពេលដែលគាត់បានឮគេចែកចាយអំពីព្រះយេស៊ូវ គាត់ក៏បានចាប់ផ្តើមដើរតាមព្រះអង្គ ហើយជីវិតគាត់មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ សព្វថ្ងៃនេះ គាត់បានព្យាយាមស្វែងរកឱកាសចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដល់អ្នកដទៃ ជាពិសេសដល់អតីតយុទ្ធជន ដែលគាត់បានចូលរួមការប្រកួតកីឡាជាមួយ ក្នុងព្រឹត្តិការណ៍អន្តរជាតិ សម្រាប់អតីតយុទ្ធជនដែលពិការ ឬធ្លាប់មានរបួស។ សម្រាប់លោកស្កត់ ការអានព្រះគម្ពីរប៊ីប ការអធិស្ឋាន និងការស្តាប់បទចម្រៀងថ្វាយបង្គំបានជួយគាត់ ឲ្យមានភាពរឹងមាំ មុនពេលគាត់ចូលរួមប្រកួតកីឡានោះ។ បន្ទាប់មក ព្រះអម្ចាស់ក៏បានជួយគាត់ ឲ្យបង្ហាញចេញនូវចរិតលក្ខណៈរបស់ព្រះយេស៊ូវ និងបង្ហាញសេចក្តីសប្បុរស ភាពសំឡូត និងព្រះគុណដល់អតីតយុទ្ធជនដទៃទៀត ដែលកំពុងចូលរួមប្រកួតនៅទីនោះ។ ទីបន្ទាល់របស់លោកស្កត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីផលផ្លែនៃព្រះវិញ្ញាណ ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងសំបុត្រដែលគាត់បានសរសើរផ្ញើពួកជំនុំនៅទីក្រុងកាឡាទី។ កាលនោះ…
Read article