ទទួលយកកិច្ចការថ្មី ដោយជំនឿ
ជនគណនា ១៣:២៧-១៤:៩ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ។ ជនគណនា ១៤:៩ មានពេលមួយគេសួរខ្ញុំថា តើខ្ញុំចង់ទទួលយកការទទួលខុសត្រូវថ្មី នៅកន្លែងធ្វើការទេ? ពេលនោះ ខ្ញុំចង់និយាយថា ទេ។ ខ្ញុំបានគិតអំពីបញ្ហាប្រឈម និងមានអារម្មណ៍ថា ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ប៉ុន្តែ នៅពេលដែលខ្ញុំអធិស្ឋាន និងស្វែងរកការដឹកនាំ ពីព្រះគម្ពីរ និងអ្នកជឿដទៃទៀត ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់កំពុងត្រាស់ហៅខ្ញុំ ឲ្យទទួលយកការទទួលខុសត្រូវថ្មីនោះ។ តាមរយៈព្រះគម្ពីរ ខ្ញុំក៏ទទួលបានការធានាថា ព្រះអង្គនឹងជួយខ្ញុំ។ ដូចនេះ ខ្ញុំក៏បានទទួលយកតួនាទីថ្មីនោះ តែនៅមានការភ័យខ្លាចខ្លះៗ។ បញ្ហារបស់ខ្ញុំបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពួកអ៊ីស្រាអែល និងពួកស៊ើបការ១០នាក់ ដែលមានការរួញរា នៅក្នុងការចូលកាន់កាប់ទឹកដីកាណាន(ជនគណនា ១៣:២៧-២៩,៣១-៣៣ ១៤:១-៤)។ ពួកគេក៏បានមើលឃើញការលំបាក ហើយឆ្ងល់ផងដែរថា តើពួកគេអាចប្រយុទ្ធឈ្នះពួកមនុស្សខ្លាំងពូកែ ក្នុងទឹកដីនោះ ហើយចាប់យកទីក្រុងដែលមានកំផែងការពាររឹងមាំដោយរបៀបណា? ពួកស៊ើបការទាំងនោះបានរាយការណ៍ថា “យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ”(១៣:៣៣) ហើយពួកអ៊ីស្រាអែលក៏បានរអ៊ូរទាំថា “តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ?”(១៤:៣)។ ក្នុងចំណោមអ្នកស៊ើបការទាំងនោះ មានតែលោកកាលែប និងលោកយ៉ូស្វេទេ ដែលបាននឹកចាំថា ព្រះអម្ចាស់បានសន្យាថា នឹងប្រទានទឹកដីកាណានដល់រាស្រ្តព្រះអង្គ(លោកុប្បត្តិ ១៧:៨…
Read article