ការឆ្លើយតប តាមគំរូព្រះគ្រីស្ទ
១ពេត្រុស ២:២១-២៥ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ។ ១ពេត្រុស ២:២៣ កាលលោកចច(George) កំពុងធ្វើការងារសំណង់ នៅក្រោមកម្តៅថ្ងៃ ក្នុងរដូវក្តៅ នៅរដ្ឋឃែរ៉ូឡាយណា មានមនុស្សម្នាក់ជាអ្នកជិតខាង បានដើរចូលទីធ្លារបស់កន្លែងដែលគាត់កំពុងធ្វើការ។ អ្នកជិតខាងនោះក៏បានចាប់ផ្តើមជេរប្រទេចផ្តាសារទាំងកំហឹង ហើយក៏បាននិយាយរិះគន់ មកលើការសាងសង់នោះ និងអំពីរបៀបដែលជាងកំពុងសាងសង់។ លោកចចក៏បានទទួលយកការវាយប្រហារដោយពាក្យសម្តី ដោយមិនបានឆ្លើយតប ទាល់តែអ្នកជិតខាងដែលកំពុងមានកំហឹងនោះ ក៏បានឈប់ស្រែកដាក់គាត់ទៀត។ បន្ទាប់មក គាត់ក៏បានឆ្លើយតបដោយចិត្តសប្បុរស ដោយយល់អំពីការលំបាក ដែលបុរសនោះកំពុងមានក្នុងចិត្ត។ ភ្លាមៗនោះ អ្នកជិតខាងដែលមានកំហឹងនោះ ក៏បានប្រែជាមានទឹកមុខស្រទន់វិញ ហើយក៏បានឈ្ងោកមុខ រួចនិយាយថា “ឲ្យខ្ញុំសុំទោស ចំពោះពាក្យសម្តីដែលខ្ញុំបាននិយាយមកលើអ្នក”។ នៅចំពោះមុខនៃការវាយប្រហារ លោកចចបានបង្ហាញចេញសេចក្តីសប្បុរស ដែលបានរម្ងាប់កំហឹងរបស់អ្នកជិតខាងនោះ។ មានពេលដែលយើងចង់វាយបកទៅគេ ដោយសងទៅគេវិញ នូវការវាយប្រហារ ឬការជេរប្រមាថដែលគេបានធ្វើមកលើយើង។ ប៉ុន្តែ គំរូរបស់លោកចច ដែលបានបង្ហាញចេញនូវចិត្តសប្បុរស បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះយេស៊ូវបានទទួលទោសរបស់បាបយើង។ គឺដូចមានសេចក្តីចែងមកថា “កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(១ពេត្រុស…
Read article