ព្រះអង្គទតឃើញយើង
អេម៉ុស ៧:១០-១៧ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ។ អេម៉ុស ៧:១៥ នៅរដ្ឋមីឈឺហ្គិន មានដើមឈើចំនួន១៤ពាន់លានដើម ដែលភាគច្រើនមានលក្ខណៈជាដើមឈើធម្មតា។ ប៉ុន្តែ រដ្ឋមីឈីហ្គិនបានធ្វើ “កម្មវិធីរុករកដើមឈើធំ” ប្រចាំឆ្នាំ ជាការប្រកួត ដើម្បីស្វែងរកដើមឈើដែលចាស់ជាងគេ និងធំជាងគេ គឺដើមឈើដែលអាចឲ្យគេទទួលស្គាល់ថា ជាចំណុចសំគាល់តំបន់ ដែលនៅមានជីវិតរស់។ ការប្រកួតនេះលើកតម្កើងដើមឈើធម្មតា ឲ្យឡើងដល់កំរិតមួយទៀត បានសេចក្តីថា ក្នុងព្រៃនីមួយៗ អាចមានដើមឈើមួយដើម ដែលនឹងទទួលជ័យលាភី ហើយជាដើមឈើដែលកំពុងរង់ចាំឲ្យគេកត់សំគាល់។ ព្រះអម្ចាស់តែងតែកត់សំគាល់មនុស្សសាមញ្ញ គឺខុសពីមនុស្សភាគច្រើន។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការអ្វី និងចំពោះមនុស្សដែលអ្នកដទៃមើលរំលង។ ព្រះអង្គបានចាត់មនុស្សសាមញ្ញម្នាក់ ឈ្មោះអេម៉ុស ឲ្យធ្វើដំណើរទៅទឹកដីអ៊ីស្រាអែល ក្នុងអំឡុងរាជ្យរបស់ស្តេចយេរ៉ូបោម។ ហោរាអេម៉ុសបានលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ឲ្យងាកចេញពីការអាក្រក់ ហើយស្វែងរកយុត្តិធម៌ ប៉ុន្តែ ត្រូវគេស្តីបន្ទោសឲ្យគាត់ ហើយប្រាប់គាត់ឲ្យនៅស្ងៀម។ គេបាននិយាយប្រាប់គាត់ ក្នុងន័យចំអកថា “ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ”(អេម៉ុស ៧:១២)។ ហោរាអេម៉ុសក៏បានឆ្លើយតបថា “ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ។ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម…
Read article