ផ្លូវខាងវិញ្ញាណដ៏គ្រោះថ្នាក់
កិច្ចការ ១៧:១៦-៣៤ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផង។ កិច្ចការ ១៧:៣៤ ក្នុងការដើរហាត់ប្រាណនៅពេលព្រឹកមួយនោះ ខ្ញុំបានកត់សំគាល់ឃើញយានយន្តមួយគ្រឿង កំពុងឈប់នៅលើផ្លូវឆ្ពោះទៅរកទិសដៅបញ្ច្រាស។ អ្នកបើកបរមិនបានដឹងអំពីគ្រោះថ្នាក់ដែលអាចកើតមាន ចំពោះខ្លួនគាត់ និងអ្នកដទៃ ដោយសារគាត់កំពុងតែគេងលក់ ហើយហាក់ដូចជាស្ថិតក្នុងស្ថានភាពស្រវឹងផង។ ស្ថានភាពនៅពេលនោះហាក់ដូចជាមានគ្រោះថ្នាក់ណាស់។ ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង។ បន្ទាប់ពីខ្ញុំបានដាស់គាត់ឲ្យភ្ញាក់ដឹងខ្លួនល្មមនឹងអាចងើបចេញ ទៅអង្គុយនៅលើកៅអីនៅជាប់កៅអីតៃកុង ខ្ញុំក៏បានចូលទៅអង្គុយនៅលើកៅអីតៃកុង ហើយក៏បានបើកបរឡានដឹកគាត់ទៅកន្លែងមានសុវត្ថិភាព។ មិនមែនមានតែគ្រោះថ្នាក់ខាងរូបកាយទេ ដែលយើងអាចជួបប្រទះ។ កាលសាវ័កប៉ុលបានឃើញអ្នកប្រាជ្ញខាងលោកិយ នៅទីក្រុងអាថែន កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខាងវិញ្ញាណ ដោយសារទីក្រុងនេះមានពេញទៅដោយរូបព្រះ គាត់ក៏មានការរំជួលចិត្តយ៉ាងខ្លាំង(កិច្ចការ ១៧:១៦)។ ពួកគេកំពុងស្វែងរកអត្ថន័យរបស់ជីវិត ដោយមិនបានស្គាល់ព្រះគ្រីស្ទ បានជាគាត់ចែកចាយទៅកាន់ពួកគេ អំពីគោលបំណងរបស់ព្រះ ដែលមាននៅក្នុង និងតាមរយៈព្រះយេស៊ូវ(ខ.១៨,៣០-៣១)។ ហើយអ្នកខ្លះដែលបានឮការបង្រៀនរបស់គាត់ ក៏បានទទួលជឿព្រះយេស៊ូវ(ខ.៣៤)។ ការស្វែងរកអត្ថន័យរបស់ជីវិត ដោយមិនបានទទួលជឿព្រះគ្រីស្ទ គឺពិតជាគ្រោះថ្នាក់ណាស់។ អ្នកដែលបានរកឃើញការអត់ទោស និងភាពពេញបរិបូរពិតប្រាកដ ក្នុងព្រះយេស៊ូវ គឺបានទទួលការសង្គ្រោះ ឲ្យរួចផុតពីភាពទាល់ច្រក ហើយក៏បានទទួលព្រះរាជសារអំពីការផ្សះផ្សាឲ្យជានឹងព្រះ(២កូរិនថូស ៥:១៨-២១)។ ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ដល់មនុស្សដែលកំពុងវង្វេងនឹងឥទ្ធិពលរបស់លោកិយ នៅតែជាដំណោះស្រាយដែលព្រះបានប្រើ ដើម្បីទាញពួកគេចេញពីផ្លូវខាងវិញ្ញាណដ៏គ្រោះថ្នាក់។—Arthur Jackson បើអ្នកមិនបានដើរតាមផ្លូវរបស់ព្រះយេស៊ូវទេ តើអ្នកកំពុងរង់ចាំអ្វី? បើអ្នកបានដើរតាមផ្លូវព្រះអង្គហើយ តើមានអ្វីរារាំងអ្នកមិនឲ្យប្រាប់នរណាម្នាក់…
Read article