ធ្វើដំណើរផ្លូវឆ្ងាយជាមួយគ្នា
១សាំយ៉ូអែល ២០:៣៥-៤២ អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ។ ១សាំយ៉ូអែល ២០:៤២ អ្នកប្រហែលជាធ្លាប់បានឃើញ ឬឮពាក្យស្លោកមួយឃ្លា ដែលបានពោលថា “បើអ្នកចង់ទៅលឿន ចូរទៅម្នាក់ចុះ។ ប៉ុន្តែ បើអ្នកចង់ទៅបានឆ្ងាយ ចូរយើងទៅជាមួយគ្នា”។ ពាក្យស្លោកនេះពិតជាមានន័យណាស់មែនទេ? ប៉ុន្តែ តើមានការស្រាវជ្រាវច្បាស់លាស់ណាមួយ ដែលបានធានាដល់យើងថា ពាក្យស្លោកនេះមិនគ្រាន់តែមានន័យនោះទេ តែក៏បាននិយាយត្រូវផងដែរ? តាមពិត អ្នកស្រាវជ្រាវជាជនជាតិអាមេរិក និងអង់គ្លេស បានធ្វើការសិក្សាអំពីពាក្យស្លោកនេះ ហើយបានធ្វើការបកស្រាយថា ពេលណាមនុស្សឈរម្នាក់ឯង ពួកគេបានប៉ាន់ប្រមាណទំហំរបស់ភ្នំឃើញថា វាមានទំហំធំជាង តែពេលណាពួកគេនៅជុំគ្នា ពួកគេយល់ឃើញថា ភ្នំនោះមានទំហំតូចជាង។ អាចនិយាយម្យ៉ាងទៀតថា “ការគាំទ្រពីអ្នកដទៃ” ពិតជាមានសារៈសំខាន់ណាស់ បានជាការគាំទ្រនេះបានធ្វើឲ្យភ្នំមានទំហំតូចជាង នៅក្នុងគំនិតរបស់យើង។ ស្តេចដាវីឌក៏បានឲ្យតម្លៃមកលើការលើកទឹកចិត្ត នៅក្នុងមិត្តភាពជាមួយព្រះអង្គម្ចាស់យ៉ូណាថាន ដោយទ្រង់យល់ឃើញថា ការលើកទឹកចិត្តនោះបានធ្វើឡើង ដោយស្មោះអស់ពីចិត្ត។ កំហឹងរបស់ស្តេចសូល ដែលកើតចេញពីការច្រណែន បានរីកធំឡើយដូចភ្នំ នៅក្នុងរឿងរបស់ស្តេចដាវីឌ ដោយបានបណ្តាលឲ្យទ្រង់រត់គេចខ្លួនឲ្យរួចពីសេចក្តីស្លាប់(១សាំយ៉ូអែល ១៩:៩-១៨)។ បើគ្មានការគាំទ្រ ពីមិត្តសំឡាញ់របស់ទ្រង់ទេ រឿងរបស់ទ្រង់នឹងបានបញ្ចប់ខុសពីនេះ។ ប៉ុន្តែ ព្រះអង្គម្ចាស់យ៉ូណាថានសោកស្តាយ ចំពោះទង្វើដ៏ថោកទាប ដែលបិតាទ្រង់បានធ្វើមកលើស្តេចដាវីឌ(២០:៣៤)…
Read article