October 14, 2024

You are here:
អំពើ​សប្បុរស​ធម៌​ដ៏​សាមញ្ញ

នាងរស់ ២:១-២,៥-១១ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់​។ កូល៉ុស ៣:១២ កាល​ម្តាយ​របស់​ខ្ញុំ​ចូល​សម្រាក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរ​ពេទ្យ ហើយ​ជិត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ នៅ​លើ​ផែនដី ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សប្បុរស​ពិត​ប្រាកដ ដែល​អ្នក​ថែទាំ​គាត់​បាន​បង្ហាញ​ចេញ​មក​។ គាត់​បាន​លើក​ម្តាយ​ខ្ញុំ​ចេញ​ពី​កៅអី​យឺត​ៗ ហើយ​ដាក់​ម្តាយ​ខ្ញុំ​នៅ​លើ​គ្រែ​គេង​ថ្នមៗ ហើយក៏​បាន​និយាយ​លើក​ទឹក​ចិត្ត​ម្តាយ​ខ្ញុំ ដោយ​ពាក្យ​សម្តី​ដ៏​ស្រទន់​។ បន្ទាប់មក គាត់​ក៏បាន​សួរ​សុខ​ទុក្ខ​ខ្ញុំ​។ សេចក្តី​សប្បុរស​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ហើយ​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​ស្រក់​ទឹក​ភ្នែក ពេល​ដែល​បាន​នឹក​ចាំ​អំពី​រឿង​នេះ​។ ការ​ថែទាំ​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ម្តាយ​ខ្ញុំ គឺជា​អំពើ​សប្បុរស​ធម៌​ដ៏​សាមញ្ញ តែ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ នៅពេល​នោះ​ផង​ដែរ​។ ការ​នេះ​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដ៏​ពិបាក​ ដោយ​ដឹង​ថា ក្នុង​កែវ​ភ្នែក​របស់​ស្ត្រី​ម្នាក់​នេះ ម្តាយ​ខ្ញុំ​មិន​គ្រាន់តែ​ជា​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ​។ គាត់​បាន​ថែទាំ​ម្តាយ​ខ្ញុំ ហើយ​បាន​ចាត់​ទុក​ម្តាយ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​តម្លៃ​។ កាល​នាង​ន៉ាអូមី និង​នាងរស់​បាន​ជួប​ភាព​ទាល់ក្រ បន្ទាប់ពី​ពួក​គាត់​សុទ្ធតែ​បាន​បាត់បង់​ស្វាមី​រៀង​ខ្លួន លោក​បូអូស​ក៏បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​អនុញ្ញាត​ឲ្យ​នាងរស់ ទៅ​ដើរ​រើស​កួរ​ស្រូវ ដែល​អ្នក​ច្រូត​កាត់​បាន​ជ្រុះ​ ក្នុង​ស្រែ​គាត់។ គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​ប្រុសៗ ជា​អ្នក​ច្រូត​កាត់​មិន​ឲ្យ​ប៉ះ​ពាល់​នាង​ឡើយ(នាងរស់ ២:៨-៩)។ សេចក្តី​សប្បុរស​របស់​គាត់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​របៀប​ដែល​នាងរស់​បាន​ថែទាំ​នាង​ន៉ាអូមី ព្រោះ​គាត់​បាន​និយាយ​ថា…

Read article