ជីវិតដែលលត់ដុំ ថ្វាយព្រះ
១កូរិនថូស ៩:២៤-២៧ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល។ ១កូរិនថូស ៩:២៧ នៅខែមេសា ឆ្នាំ២០១៦ ចក្រភពអង់គ្លេសបានប្រារព្ធពិធីខួបកំណើតគំរប់៩០ព្រះវស្សា ថ្វាយមហាក្សត្រីអេលីហ្សាប៊ែត។ ព្រះនាងបានគង់នៅលើរទេះសេះ គ្រវីព្រះហស្តដាក់ហ្វូងមនុស្ស ខណៈពេលដែលរទេះសេះបានធ្វើដំណើរកាត់ពីមុខទាហានមានឯកសណ្ឋានពណ៌ក្រហមឈរជាជួរត្រង់ភ្លឹង ដោយការប្រុងស្មារតី។ ថ្ងៃនោះ ប្រទេសអង់គ្លេសមានអាកាសធាតុក្តៅខ្លាំង។ ពួកទាហានស្លៀកខោពណ៌ខ្មៅធ្វើពីរោមចៀម អាវក្រៅដៃវែងពណ៌ក្រហម មានឡេវបិទកអាវរហូតដល់ចង្កា ហើយពាក់មួកមានទំហំធំខ្លាំង ធ្វើពីរោមសត្វខ្លាឃ្មុំ។ ខណៈពេលដែលពួកទាហានទាំងនោះ កំពុងឈរជាជួរយ៉ាងរឹងមាំ នៅក្រោមកម្តៅថ្ងៃ មានទាហានម្នាក់ចាប់ផ្តើមងងឹតមុខដួល។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គាត់ក៏បានប្រកាន់ខ្ជាប់វិន័យដ៏តឹងរឹង ហើយក៏បានដួលផ្កាប់មុខពីលើដីមានគ្រោះល្អិតៗ ដោយដៃនិងជើងគាត់នៅតែត្រង់ភ្លឹងដួចក្តាបន្ទះ។ គាត់ក៏បានដេកដួលនៅលើដីនោះ ដោយខ្លួននៅតែត្រង់ភ្លឹង ដូចកាលគាត់ឈរ។ ទាហានម្នាក់នេះ បានចំណាយពេលហ្វឹកហាត់ និងលត់ដំជាច្រើនឆ្នាំ ដើម្បីឲ្យគាត់អាចគ្រប់គ្រងខ្លួនឯង ដោយខ្លួនគាត់នៅតែត្រង់ភ្លឹងនៅលើដី ទោះគាត់បានងងឹតមុខដួលក៏ដោយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការហ្វឹកហាត់យ៉ាងដូចនេះថា “គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ”(១កូរិនថូស ៩:២៧)។ ហើយគាត់ក៏បានទទួលស្គាល់ផងដែរថា កីឡាករដែលត្រូវប្រកួត បានហ្វឹកហាត់ដោយខំអត់សង្កត់ចិត្តគ្រប់ជំពូក(ខ.២៥)។ កិច្ចការទាំងអស់ដែលយើងសម្រេចបាន គឺដោយសារព្រះគុណព្រះ មិនមែនដោយសារការប្រឹងប្រែងរបស់យើងតែម្យ៉ាងទេ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង ចាំបាច់ត្រូវមានការហ្វឹកហាត់ដ៏តឹងរឹង។ ខណៈពេលដែលព្រះទ្រង់ជួយយើង…
Read article