October 16, 2024

You are here:
ដោយ​ល្បឿន​នៃ​ក្តី​អំណរ

យ៉ូហាន ១៥:៩-១១ ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ផង​។ យ៉ូហាន ១៥:១១ នៅពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​កំពុង​ពិចារណា ដោយ​ការ​អធិស្ឋាន​ក្នុង​ចិត្ត​ អំពី​ពេល​ឆ្នាំ​ក្រោយ​ដែល​ត្រូវ​មកដល់ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​មួយ​ឃ្លា ដែល​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​តាម​ល្បឿន​នៃ​ក្តី​អំណរ ហើយ​ឃើញថា ពាក្យ​មួយ​ឃ្លា​នេះ​មាន​អត្ថន័យ​ត្រូវ​នឹង​ស្ថានភាព​របស់​ខ្ញុំ​ណាស់​។ ខ្ញុំ​មាន​ទម្លាប់​ធ្វើ​ការ​លើស​ម៉ោង ដែល​ច្រើនតែ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​ក្តី​អំណរ​។ ដូច​នេះ ពាក្យ​មួយ​ឃ្លា​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការងារ ដោយ​ល្បឿន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ នៅ​ក្នុង​ឆ្នាំ​ក្រោយ ដោយ​ចំណាយ​ពេល​ជាមួយ​មិត្ត​ភក្តិ និង​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​នាំ​ឲ្យ​មាន​អំណរ​។ ផែនការ​នេះ​មាន​ដំណើរ​ការ​ល្អ តែ​នៅ​ខែ​មីនា ខ្ញុំ​មិន​អាច​អនុវត្តន៍​ដូច​នេះ​បាន​ទៀត​ទេ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ធ្វើ​ការ​ជា​ដៃ​គូរ​ជា​មួយ​សកលវិទ្យាល័យ​មួយ ដើម្បី​មើល​ការ​ខុស​ត្រូវ​មក​លើ​កា​រសាក​ល្បង​វគ្គ​សិក្សា​មួយ ដែល​ខ្ញុំ​បាន​បង្កើត​។ នៅពេល​ដែល​មាន​និស្សិត​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​ខ្ញុំ​ត្រូវ​បង្រៀន​ពួកគេ​ដោយ​ផ្ទាល់ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ធ្វើ​ការ​លើស​ម៉ោង ដើម្បី​ឲ្យ​កម្មវិធី​នេះ​មាន​ដំណើរ​ការ​ល្អ​។ ដូច​នេះ តើ​ខ្ញុំ​អាច​បន្ត​ធ្វើ​ការ ដោយ​ល្បឿន​ដែល​នាំ​ឲ្យ​មាន​អំណរ នៅពេល​នោះ ដោយ​របៀបណា? ព្រះយេស៊ូវ​បាន​សន្យា​ប្រទាន​ក្តី​អំណរ ដល់​អ្នកជឿ​ព្រះអង្គ គឺ​អំណរ​ដែល​កើត​មាន តាមរយៈ​ការ​នៅ​ជាប់​ក្នុង​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ(យ៉ូហាន ១៥:៩) និង​ការ​ទូល​សូម​ព្រះអង្គ​បំពេញ​តម្រូវការ​របស់​យើង(១៦:២៤)។ ព្រះអង្គ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ផង”(១៥:១១)។ ក្តី​អំណរ​នេះ​គឺជា​អំណោយ​មកពី​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ…

Read article