October 17, 2024

You are here:
ព្រះ​អង្គ​តែង​តែ​ផ្គត់ផ្គង់

និក្ខមនំ ១៦:១១-១៩ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំ​បុ័ង​ដែល​ព្រះយេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុកជា​អាហារ​ហើយ​។ និក្ខមនំ ១៦:១៥ ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល នៅពេល​ដែល​គេ​បាន​រក​ឃើញ​បង​ប្អូន៤នាក់ អាយុ​ចាប់ពី​មួយ​ឆ្នាំ​ដល់១៣ឆ្នាំ នៅ​មាន​ជីវិត ក្នុង​ព្រះ​អាម៉ាហ្សូន ក្នុង​ប្រទេស​កូឡំប៊ី កាល​ពី​ខែ​មិថុនា ឆ្នាំ២០២៣​។ បង​ប្អូន៤នាក់​នេះ​បាន​រស់នៅ​ក្នុង​ព្រៃ អស់​រយៈ​ពេល៤០ថ្ងៃ បន្ទាប់ពី​យន្តហោះ​បាន​ធ្លាក់ ដែល​បណ្តាល​ឲ្យ​ម្តាយ​របស់​ពួកគេ​បាត់បង់​ជីវិត​។ ក្មេង​ទាំង​នោះ​ស្គាល់​សណ្ឋានដី​ដ៏​ពិបាក​របស់​ព្រៃ​អាម៉ាហ្សូន ពួកគេ​បាន​លាក់​ខ្លួន​នៅ​ក្នុង​ដើមឈើ​ឲ្យ​រួច​ពី​សត្វ​សាហាវ និង​បាន​ទៅ​ដង​ទឹក​ពី​ក្នុង​អូរ និង​ត្រង​ទឹក​ភ្លៀង​ទុក​ផឹក ហើយក៏​បាន​បរិភោគ​អាហារ ដែល​មាន​ដូច​ជា​ម្សៅ​ដំឡូង​មី ដែល​ពួក​គេ​រើស​បាន​ក្នុង​បំណែក​យន្តហោះ​។ ពួកគេ​ក៏​ស្គាល់​ផ្លែឈើ​ព្រៃ និង​គ្រាប់​ធញ្ញជាតិ នៅ​ក្នុង​ព្រៃ​ដែល​ពួកគេ​អាច​បរិភោគ​បាន​។ និយាយ​ឲ្យ​ខ្លី ព្រះ​បាន​ទ្រទ្រង់​ជីវិត​របស់​បង​ប្អូន​ទាំង៤នាក់​នោះ​។ រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​ទ្រង់​ផ្គត់ផ្គង់​តម្រូវការ​របស់​ពួក​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន ​អស់​រយៈពេល​៤០​ឆ្នាំ ដូច​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ និង​ជន​គណនា ហើយ​បាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល​ផង​ដែរ​។ ព្រះអង្គ​បាន​រក្សា​ជីវិត​របស់​ពួកគេ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះអង្គ​ជា​ព្រះ​របស់​ពួកគេ​។ កាល​នោះ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ទឹកផុស​ដែល​មាន​រស់​ជាតិ​ល្វីង ប្រែ​ក្លាយ​ជា​ទឹកសាប​ដែល​អាច​ផឹក​បាន និង​បាន​ប្រទាន​ទឹក​ចេញពី​ផ្ទាំង​ថ្ម​ពីរ​លើក ហើយ​បាន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ដោយ​ប្រើ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​នៅ​ពេលយប់​។ ព្រះអង្គ​ក៏​បាន​ប្រទាន​នំ​ម៉ាណា​ដល់​ពួកគេ​ផង​ដែរ​។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា “នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះយេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុកជា​អាហារ​ហើយ”។ “នេះ​ហើយ…

Read article