October 18, 2024

You are here:
ពេល​ដែល​យើង​ខ្សោះ​អស់​កម្លាំង

១ពង្សាវតាក្សត្រ ១៩:១-៨ ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ​។ ១ពង្សាវតាក្សត្រ ១៩:៤ ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា “ម្ចាស់​របស់​ចិញ្ចៀន” ដែល​លោក​ថូលខិន(Tolkien) បាន​និពន្ធ តួ​អង្គ​ឈ្មោះ​ប៊ីលបូ(Bilbo) ចាប់​ផ្តើម​បង្ហាញ​អំពី​ផល​វិបាក​នៃ​ការ​ដាក់​ចិញ្ចៀន​មួយ​វង់ជាប់​​ខ្លួន​ អស់​រយៈ​ពេល៦ទសវត្សរ៍​។ ចិញ្ចៀន​នោះ​មាន​អំណាច​នៃ​សេចក្តី​ងងឹត ដែល​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ ដែល​ស៊ី​បំផ្លាញ​គាត់​បន្តិច​ម្តងៗ​។ បានជា​គាត់​និយាយ​ទៅ​កាន់​លោក​ហ្កន់ដហ្វ(Gandalf) ថា “ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ភាព​ស្គម​ស្គាំង និង​ហត់នឿយ​យ៉ាង​នេះ? បើ​អ្នក​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ អ្នក​នឹង​បាន​ដឹង​ថា ខ្ញុំ​មិន​ខុស​ពី​ដុំ​ប័រ ដែល​ត្រូវ​គេ​កោស​ច្រើន​ពេក ដាក់​ពីលើ​នំ​ប៉័ង”។ គាត់​ក៏បាន​សម្រេច​ចិត្ត​ចាក​ចេញពី​ផ្ទះ ដើម្បី​ស្វែងរក​កន្លែង​សម្រាក នៅ​កន្លែង​ដែល​មាន​ភាព​ស្ងប់​សុខ ដោយ​គ្មាន​ញាតិ​មិត្ត​ណា​មក​រំខាន​គាត់​។ រឿង​និទាន​របស់​លោក​ថូលខិន ត្រង់​វគ្គ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ទុក្ខ​លំបាក​របស់​ហោរា​ម្នាក់ នៅ​គ្រា​សញ្ញា​ចាស់​។ នៅ​ក្នុង​ការ​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​ក្សត្រី​យេសិបិល និង​បន្ទាប់ពី​ការ​ត​យុទ្ធ​នឹង​ហោរា​ក្លែង​ក្លាយ​យ៉ាង​ហត់​នឿយ ហោរា​អេលីយ៉ា​ត្រូវ​ការ​ការ​សម្រាក លើស​ពេលណា​ទាំង​អស់​។ គាត់​មាន​អារម្មណ៍​ថា​អស់​កម្លាំង ទាំង​កាយ​និង​ចិត្ត បាន​ជា​គាត់​ទូល​អង្វរ​ព្រះ​អម្ចាស់​ថា “ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ”(១ពង្សាវតាក្សត្រ ១៩:៤)។ បន្ទាប់ពី​គាត់​គេង​លក់ ទេវតា​របស់​ព្រះអម្ចាស់​ក៏បាន​ដាស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​បរិភោគ​អាហារ និង​ទឹក​។ គាត់​ក៏​បាន​គេង​ម្តង​ទៀត ហើយ​បន្ទាប់មក ក៏បាន​បរិភោគ​អាហារ​ដែល​ទេវតា​បាន​ប្រទាន​ឲ្យ​គាត់​។ បន្ទាប់ពី​គាត់​មាន​កម្លាំង​ឡើង​វិញ…

Read article