ដើម្បីផ្គាប់ព្រះទ័យព្រះអង្គតែប៉ុណ្ណោះ
កូល៉ុស ៣:១៧,២៣-២៤ ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ។ កូល៉ុស ៣:២៣ លោកខាល ស្ពែលល័រ(Kyle Speller) មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ដោយសារគាត់មានសមត្ថភាពនិយាយ ក្នុងការប្រកាសជាសាធារណៈ ដោយសម្លេងប្រកបដោយភាពក្លៀវក្លា ក្នុងអំឡុងពេលនៃការប្រកួតកីឡាបាល់បោះស្វែងរកជើងឯក។ រៀងរាល់ពេលដែលគាត់ចាប់ផ្តើមប្រកាសដាក់ក្បាលមេក្រូ ដោយសម្លេងដែលកន្ត្រាក់អារម្មណ៍របស់អ្នកគាំទ្ររាប់ពាន់នាក់ នៅក្នុងទីលានប្រកួតរបស់NBA បូករួមទាំងទស្សនិកជនរាប់លាននាក់កំពុងទស្សនា ឬស្តាប់តាមទូរទស្សន៍ និងវិទ្យុ ជាហេតុនាំឲ្យគេជ្រើសរើសគាត់ ឲ្យឈរឈ្មោះសម្រាប់ការប្រកួត ស្វែងរកអ្នកអត្ថាធិប្បាយសម្រាប់ការប្រកួតកីឡាដែលល្បីល្បាញជាងគេបំផុត ប្រចាំឆ្នាំ២០២២។ គាត់ថា គាត់យល់អំពីអារម្មណ៍របស់ទស្សនិកជន ហេតុនេះហើយ គាត់ក៏បានបង្កើតបរិយាកាសដ៏រីករាយ សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាករដែលជាម្ចាស់ផ្ទះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រប់ពាក្យពេចន៍ដែលគាត់បាននិយាយយ៉ាងប៉ិនប្រសប់ ដែលគេបានចាក់បញ្ចាំងជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ និងចាក់ផ្សាយនៅតាមវិទ្យុ គឺសុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះ។ គាត់ថា គ្រប់កិច្ចការដែលគាត់ធ្វើ គឺសុទ្ធតែដើម្បីផ្គាប់ព្រះទ័យព្រះប៉ុណ្ណោះ ដែលព្រះអង្គក៏ជាទស្សនិកជនរបស់គាត់។ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ អំពីក្រមសីលធម៌ស្រដៀងនេះ ទៅកាន់ពួកជំនុំ នៅទីក្រុងកូល៉ុសផងដែរ ដែលនៅទីនោះ សមាជិកពួកជំនុំខ្លះមានការសង្ស័យអំពីភាពជាព្រះ និងអំណាចគ្រប់គ្រងរបស់ព្រះគ្រីស្ទ ហើយបានបណ្តោយឲ្យការសង្ស័យនេះជ្រាបចូលក្នុងការរស់នៅរបស់ពួកគេ។ ផ្ទុយទៅវិញ សាវ័កប៉ុលក៏បានបង្រៀនពួកគេថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ…
Read article