October 21, 2024

You are here:
ព្រះអង្គ​តែងតែ​សម្រេច​ព្រះបន្ទូល​សន្យា

យេរេមា ៣៣:១៤-១៦ អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុ​ចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិ​ធម៌ និង​សេចក្តី​សុ​ចរិត​នៅ​ក្នុង​ស្រុក​។ យេរេមា ៣៣:១៥ ព្រះ​វិហារ​ឈើ​ឆ្កាង​បរិសុទ្ធ ជា​សំណង់​អាគារ​ដ៏​ស្រស់​ស្អាត នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រហម សេដូណា រដ្ឋ​អារីហ្សូណា​។ ពេល​ខ្ញុំ​ដើរ​ចូល​ព្រះវិហារ​តូច​មួយ​នោះ ភ្លាមៗ​នោះ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​រូប​ចម្លាក់​ព្រះ​យេស៊ូវ​ជាប់​នៅ​ឈើ​ឆ្កាង ដែល​មាន​រូបរាង​​ចម្លែក​ដូច​ដើម​ឈើ​ពីរ​ដើម តែ​មិន​ដូច​ឈើ​ឆ្កាង​ធម្មតា​។ ដើមឈើ​មួយ​ដើម​​ដែល​ងាប់​​មាន​រាង​ផ្តេក ជា​តំណាង​ឲ្យ​ពូជ​អំបូរ​របស់​សាសន៍​អ៊ីស្រាអែល ក្នុង​គ្រា​សញ្ញា​ចាស់ ដែល​បាន​បដិសេធន៍​ព្រះ​។ ដើមឈើ​មួយ​ដើម​ទៀត​ដែល​មាន​រាង​បញ្ឈរ​ទៅលើ មាន​មែក​បែក​ទៅ​សងខាង ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពូជ​អំបូរ​យូដា​ដ៏​រុងរឿង និង​ខ្សែ​លោហិត​របស់​ស្តេច​ដាវីឌ​។ យើង​មិន​ថ្វាយបង្គំ​រូប​ព្រះ​ទេ ប៉ុន្តែ មាន​និមិត្ត​សញ្ញា​ខ្លះ​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​បទ​ទំនាយ​សំខាន់ៗ ក្នុង​គ្រា​សញ្ញា​ចាស់ អំពី​ព្រះយេស៊ូវ​។ ទោះ​ពូជ​អំបូរ​យូដា​កំពុង​រស់នៅ ក្នុង​នាម​ជា​ឈ្លើយសឹក ក្នុង​ទឹកដី​សាសន៍​ដទៃ​ក៏ដោយ ហោរា​យេរេមា​បាន​នាំ​ព្រះ​រាជសារ​នៃ​ក្តី​សង្ឃឹម មកពី​ព្រះអម្ចាស់​យ៉ាង​ដូច​នេះ​ថា “ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល នឹង​មាន​គ្រា​មកដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល និង​ពួក​វង្ស​យូដា”(យេរេមា ៣៣:‌១៤) ពាក្យ​ល្អ​នោះ គឺជា​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​ព្រះ​អង្គ​សង្គ្រោះ​មួយ​អង្គ ដែល​នឹង “សំរេច​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក”(ខ.‌១៥)។ គេ​អាច​ស្គាល់​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​សង្គ្រោះ​នោះ ដោយសារ​ទ្រង់ “ពន្លក​ឡើង​ដល់​ដាវីឌ”(ខ.១៥) បាន​សេចក្តី​ថា ទ្រង់​ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​ស្តេច​ដាវីឌ​។…

Read article