October 22, 2024

You are here:
បាន​ផ្លា​ស​ប្រែ​ពី​ខាង​ក្នុង​មក

ម៉ាថាយ ២៣:២៣-៣៣ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ​។ ម៉ាថាយ ២៣:២៥ ថ្ងៃ​មួយ អគ្គីភ័យ​បាន​លេប​ត្របាក់​អាគារ​ខ្ពស់​គ្រេន​ហ្វេល ដែល​មាន​កម្ពស់២៤ជាន់ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង បាន​បណ្តាល​ឲ្យ​មនុស្ស៧០នាក់​បាត់បង់​ជីវិត ក្នុង​ឧប​ទេវ​ហេតុ​នៃ​អគ្គីភ័យ​អាក្រក់​បំផុត ក្នុង​ប្រទេស​អង់គ្លេស ចាប់​តាំងពី​សម័យ​សង្គ្រាម​លោក​លើកទី២មក​។ តាម​ការ​ស៊ើប​អង្កេត បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល យ៉ាង​ចាប់​រហ័ស​ដូច​នេះ គឺ​ដោយសារ​គេ​បាន​ដំឡើង​បន្ទះ​ស្រោប​អាគារ ដើម្បី​លម្អ​សោភ័ណភាព នៅ​ខាង​ក្រៅ​អាគារ​នោះ​។ សម្ភារៈ​ដែលគេ​បាន​ប្រើ​ស្រោប​អាគារ​នោះ ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម​ស្រោប​ជុំវិញ​ស្នូល​ធ្វើ​ពី​ជ័រ​ផ្លា​ស្ទីក​ដែល​ងាយ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​។ ហេតុ​អ្វី​បានជា​គេ​អនុញ្ញាត​ឲ្យ​សម្ភារៈ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ មាន​ដាក់​លក់ និង​ប្រើ​ប្រាស់​នៅ​លើ​អាគារ? ក្រុម​ហ៊ុន​ដែល​បាន​លក់​សម្ភារៈ​នោះ មិន​បាន​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ជាមុន អំពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​អំពី​សុវត្ថិភាព​របស់​សម្ភារៈ​ដែល​ងាយ​ឆាប់​ឆេះ​ឡើយ​។ អ្នកទិញ​មាន​ការ​ទាក់ទាញ​ចំពោះ​តម្លៃថោក​របស់​វា ដោយ​មិន​បាន​គិត​អំពី​ផ្លាក​សញ្ញា​ដាស់តឿន​អំពី​គ្រោះ​ថ្នាក់​។ បន្ទះ​ស្រាប​អាគារ​នោះ មាន​ពណ៌​ទឹក​ប្រាក់​ចែងចាំង​ដ៏​ស្រស់​ស្អាត​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ធ្ងន់ៗ​បំផុត សំដៅ​ទៅលើ​ពួក​គ្រូ​សាសនា ដែល​បាន​លាក់​បាំង​ភាព​ពុក​រលួយ​នៅ​ខាង​ក្នុង ហើយ​ល្អ​តែ​សម្បក​ក្រៅ​។ ព្រះអង្គ​មាន​បន្ទូល​ថា ពួកគេ​ប្រៀប “ដូចជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ​ល្អ​មើល​ពិតមែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។ ពួកគេ​មិន​បាន​ដេញ​តាម “សេចក្តី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា នឹង​សេចក្តី​ជំនឿ”(ខ.២៣) ដោយ​ពួក​គេ​ផ្ដោត​ទៅលើ​សម្បក​ក្រៅ ដោយ​លាងចាន​លាង​ថាស​តែ​ខាង​ក្រៅ តែ​មិន​បាន​លាង​ជម្រះ​ភាព​លោភលន់…

Read article