ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ
យ៉ូហាន ១៤:១៦,២៣-២៧ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ។ យ៉ូហាន ១៤:១៦ នៅពេលដែលអ្នកបម្រើលើយន្តហោះ ពិនិត្យមើលសំបុត្រយន្តហោះរបស់អ្នកដំណើរម្នាក់ ដែលត្រូវធ្វើដំណើរពីទីក្រុងឆាឡុត រដ្ឋឃែរ៉ូឡាយណាខាងជើង ទៅទីក្រុងញូយ៉ក គាត់ក៏បានឃើញអ្នកដំណើរនោះមានទឹកមុខថប់បារម្ភ ក្នុងការធ្វើដំណើរតាមយន្តហោះ។ គាត់ក៏បានកាន់ដៃអ្នកដំណើរនោះ នាំចូលទៅកន្លែងអង្គុយ ហើយក៏បានពន្យល់អំពីដំណើរការនៃជើងហោះហើរនោះ ហើយក៏បានលើកទឹកចិត្តគាត់ថា គាត់នឹងសុខសប្បាយ ក្នុងការធ្វើដំណើរ។ គាត់ប្រាប់អ្នកដំណើរនោះថា “នៅពេលដែលអ្នកចូលក្នុងយន្តហោះនេះ ពួកខ្ញុំគិតអំពីសុខទុក្ខរបស់អ្នក។ បើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន សូមប្រាប់ពួកខ្ញុំឲ្យបានដឹងថា មានការអ្វីខ្លះដែលពួកខ្ញុំអាចធ្វើសម្រាប់អ្នកបាន?” វត្តមាននៃការកម្សាន្តចិត្តរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ អំពីការអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើសម្រាប់អ្នកជឿព្រះអង្គ។ ការសុគត និងការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ មានភាពចាំបាច់ និងមានប្រយោជន៍ ក្នុងការជួយសង្គ្រោះមនុស្សជាតិឲ្យរួចពីបាប ប៉ុន្តែ ការនេះក៏បានបណ្តាលឲ្យពួកសាវ័កមានចិត្តថប់បារម្ភ និងទុក្ខព្រួយផងដែរ(យ៉ូហាន ១៤:១)។ ហេតុនេះហើយ ព្រះអង្គក៏បានធានាពួកគេថា ព្រះអង្គនឹងមិនទុកពួកគេចោល ឲ្យបំពេញបេសកកម្មក្នុងលោកិយ ដោយខ្លួនឯងនោះទេ។ ព្រះអង្គនឹងចាត់ព្រះវិញ្ញាណ ជាព្រះដ៏ជាជំនួយ១អង្គ ឲ្យបានគង់នៅជាមួយពួកគេ អស់កល្បរៀងទៅ(ខ.១៦)។ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើបន្ទាល់អំពីព្រះយេស៊ូវដល់ពួកគេ ហើយរំឭកពួកគេអំពីការអ្វីដែលព្រះអង្គបានធ្វើ និងមានបន្ទូល(ខ.២៦)។ ពួកគេនឹងទទួល…
Read article