អាហារសម្រាប់មនុស្សស្រេកឃ្លាន
អេសាយ ៥៨:៣-៩ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ? អេសាយ ៥៨:៧ តំបន់ខាងកើតនៃទ្វីបអាហ្វ្រិក បានរងគ្រោះដោយសារភាពរាំងស្ងួតដ៏កាចសាហាវ អស់ជាច្រើនឆ្នាំ ដែលបានបំផ្លាញដំណាំ ធ្វើឲ្យសត្វចិញ្ចឹមស្លាប់អស់ជាច្រើនក្បាល ហើយបណ្តាលឲ្យមនុស្សរាប់លាននាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។ ក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដែលមានដូចជាប្រជាជន នៅក្នុងជំរុំជនភៀសខ្លួន ដែលបានរត់គេចពីសង្គ្រាម និងការកៀបសង្កត់ ពួកគេកំពុងតែស្ថិតក្នុងស្ថានភាពដែលកាន់តែគួរឲ្យភ័យខ្លាច។ កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានពិពណ៌នា អំពីស្ត្រីជាម្តាយវ័យក្មេងម្នាក់ ដែលបាននាំកូនង៉ែតរបស់នាងចូលមកជួបមន្ត្រីអង្គការជនភៀសខ្លួន។ ទារកនោះមានបញ្ហាខ្វះជីវជាតិធ្ងន់ធ្ងរ ដែលបានបណ្តាលឲ្យសក់ និងស្បែករបស់នាង មានសភាពស្ងួត និងផុយស្រួយយ៉ាងខ្លាំង។ នាងមិនអាចញញឹម ហើយក៏មិនអាចបរិភោគអាហារបាន។ រាងកាយដ៏តូចល្អិតរបស់នាងស្ទើរតែលែងមានពន្លឺជីវិតទៅហើយ។ អ្នកជំនាញក៏បានប្រញាប់ជួយសង្គ្រោះនាង។ អរព្រះគុណព្រះអង្គ ទោះជំរុំជនភៀសខ្លួននោះបានជួបការខ្វះខាតយ៉ាងណាក៏ដោយ គេនៅតែអាចបង្កើតទីកន្លែង សម្រាប់ផ្តល់ឲ្យនូវការសង្គ្រោះបន្ទាន់ ដើម្បីស្រោចស្រង់ជីវិតមនុស្សជាច្រើន ឲ្យរួចផុតពីសេចក្តីស្លាប់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យបញ្ចេញពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅកន្លែងដែលមានមនុស្សជាច្រើនកំពុងស្ថិតក្នុងភាពអស់សង្ឃឹម(អេសាយ ៥៨:៨)។ នៅកន្លែងណាដែលមានមនុស្សស្រេកឃ្លាន មានជំងឺ ឬជួបការគំរាមកំហែង ព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យនាំមុខគេ នៅក្នុងការផ្តល់ឲ្យនូវអាហារ ថ្នាំពេទ្យ និងសុវត្ថិភាពដល់ពួកគេ ដោយនូវព្រះនាមព្រះយេស៊ូវ។ ហោរាអេសាយបានស្តីបន្ទោសប្រជាជនអ៊ីស្រាអែលនៅគ្រាសញ្ញាចាស់ ដោយសារពួកគេគិតស្មានថា…
Read article