រត់គេចពីព្រះ
យ៉ូណាស ២:១-១០ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ។ យ៉ូណាស ២:៣ មានពេលមួយជូលា(Julie) និងលីស(Liz) បានអុំទូកកាយ៉ាក ចេញពីឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វូញ៉ា ដើម្បីរកមើលសត្វត្រីបាឡែនដែលមានបូកនៅលើខ្នង។ ពួកគេបានដឹងថា ត្រីបាឡែនទាំងនោះមានសកម្មភាពនៅលើផ្ទៃទឹកខាងលើ ដែលធ្វើឲ្យពួកគេងាយនឹងប្រទះឃើញពួកវា។ ស្រ្តីទាំងពីរក៏បានជួបរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជីវិតពួកគេ នៅពេលដែលមានត្រីបាឡែនមួយក្បាលបានងើបឡើងពីក្នុងទឹក ចំពីខាងក្រោមពួកគេ។ អ្នកដែលបានមើលឃើញហេតុការណ៍នេះ ក៏ថតបានវីដេអូ ដែលក្នុងនោះគេឃើញមាត់របស់ត្រីបាឡែន ដែលមានទំហំធំសម្បើម បានលេចឡើងពីខាងក្រោមស្រ្តីទាំងពីរ ដែលហាក់ដូចជាមានរូបរាងតូចល្អិត។ បន្ទាប់ពីពួកគេបានលិចចូលទៅក្នុងទឹកមួយរយៈពេលខ្លីមក ពួកគេក៏បានគេចខ្លួន ដោយសុវត្ថិភាព។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរ អំពីហោរាយ៉ូណាស ដែលត្រូវ “ត្រីធំ”មួយក្បាល លេបចូលក្នុងពោះ(យ៉ូណាស ១:១៧)។ ព្រះអម្ចាស់បានបង្គាប់គាត់ ឲ្យនាំព្រះរាជសាររបស់ព្រះអង្គ ទៅប្រកាសប្រាប់អ្នកក្រុងនីនីវេ ប៉ុន្តែ ហោរាយ៉ូណាសបានយល់ឃើញថា ពួកគេមិនសក្តិសមនឹងទទួលការអត់ទោសពីព្រះអម្ចាស់ទេ។ ដូចនេះ គាត់មិនបានស្តាប់បង្គាប់ព្រះអង្គឡើយ ផ្ទុយទៅវិញ គាត់បានរត់គេច ដោយជិះសំពៅទៅកន្លែងផ្សេង។ ព្រះអម្ចាស់ក៏បានធ្វើឲ្យមានខ្យល់ព្យុះយ៉ាងខ្លាំង ដែលបណ្តាលឲ្យគេបោះគាត់ពីលើសំពៅ ចូលទៅក្នុងទឹកសមុទ្រ។ ព្រះអម្ចាស់បានប្រទានផ្លូវមួយ ដើម្បីរក្សាជីវិតរបស់លោកយ៉ូណាស ឲ្យរួចផុតពីសេចក្តីស្លាប់ នៅក្នុងសមុទ្រទឹកជ្រៅ ដោយឲ្យសត្វត្រីធំមួយក្បាលលេបគាត់ចូលទៅក្នុងពោះ។ លោកយ៉ូណាសក៏បានអំពាវនាវដល់ព្រះអម្ចាស់ ហើយព្រះអង្គក៏បានស្តាប់ពាក្យដែលគាត់ទូលអង្វរ(២:៣)។…
Read article