រត់​គេច​ពី​ព្រះ

យ៉ូណាស ២:១-១០

ទូល​បង្គំ​បាន​អំពាវនាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បានឮ​សំឡេង​របស់ទូល​បង្គំ​។ យ៉ូណាស ២:៣

មាន​ពេល​មួយ​ជូលា(Julie) និង​លីស(Liz) បាន​អុំទូក​កាយ៉ាក ចេញពី​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ​កាលីហ្វូញ៉ា ដើម្បី​រកមើល​សត្វ​ត្រី​បាឡែន​ដែល​មាន​បូក​នៅ​លើ​ខ្នង​។ ពួកគេ​បាន​ដឹង​ថា ត្រី​បាឡែន​ទាំង​នោះ​មាន​សកម្ម​ភាព​នៅ​លើ​ផ្ទៃ​ទឹក​ខាងលើ ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ប្រទះ​ឃើញ​ពួកវា​។ ស្រ្តី​ទាំង​ពីរ​ក៏​បាន​ជួប​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ជីវិត​ពួកគេ នៅពេល​ដែល​មាន​ត្រី​បាឡែន​មួយ​ក្បាល​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក ចំ​ពី​ខាង​ក្រោម​ពួកគេ​។ អ្នក​ដែល​បាន​មើល​ឃើញ​ហេតុការណ៍​នេះ ក៏​​ថត​បាន​វីដេអូ​ ដែល​ក្នុង​នោះ​គេ​ឃើញ​មាត់​របស់​ត្រី​បាឡែន ដែល​មាន​ទំហំ​ធំ​សម្បើម បាន​លេច​ឡើង​ពី​ខាង​ក្រោម​ស្រ្តី​ទាំង​ពីរ ដែល​ហាក់​ដូចជា​មាន​រូបរាង​តូច​ល្អិត​។ បន្ទាប់ពី​ពួក​គេ​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​មួយ​រយៈ​ពេល​ខ្លី​មក ពួកគេ​ក៏បាន​គេច​ខ្លួន ដោយ​សុវត្ថិភាព​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ អំពី​ហោរា​យ៉ូណាស ដែល​ត្រូវ “ត្រី​ធំ”មួយ​ក្បាល លេប​ចូល​ក្នុង​ពោះ(យ៉ូណាស ១:១៧)។ ព្រះអម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​នាំ​ព្រះរាជសារ​របស់​ព្រះអង្គ ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នីនីវេ ប៉ុន្តែ ហោរា​យ៉ូណាស​បាន​យល់​ឃើញថា ពួកគេ​មិន​សក្តិ​សមនឹង​ទទួល​ការ​អត់​ទោស​ពី​ព្រះអម្ចាស់​ទេ​។ ដូច​នេះ គាត់​មិន​បាន​ស្តាប់​បង្គាប់​ព្រះអង្គ​ឡើយ ផ្ទុយ​ទៅវិញ គាត់​បាន​រត់​គេច​ ដោយ​ជិះ​សំពៅ​ទៅ​កន្លែង​ផ្សេង​។ ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឲ្យ​គេ​បោះ​គាត់​ពីលើ​សំពៅ ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ​។

ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​មួយ ដើម្បី​រក្សា​ជីវិត​របស់​លោក​យ៉ូណាស ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដោយ​ឲ្យ​សត្វ​ត្រី​ធំ​មួយ​ក្បាល​លេប​គាត់​ចូល​ទៅ​ក្នុង​ពោះ​។ លោក​យ៉ូណាស​ក៏បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​បាន​ស្តាប់​ពាក្យ​ដែល​គាត់​ទូល​អង្វរ(២:៣)។ បន្ទាប់ពី​គាត់​បាន​ទទួល​ស្គាល់​កំហុស ហើយ​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​ព្រះអង្គ និង​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះអង្គ ព្រះអង្គ​ក៏បាន​បង្គាប់​ឲ្យ​សត្វ​ត្រី​ធំ​ខ្ជាក់​គាត់​ចេញ​មក​លើ​ដីគោក(ខ.១១)។

ដោយសារ​ព្រះគុណ​ព្រះ ពេលណា​យើង​ទទួល​ស្គាល់​កំហុស​របស់​យើង ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ និង​មាន​ជំនឿ​មក​លើ​ការ​លះបង់​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង យើង​នឹង​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ ដែល​យើង​សមនឹង​ទទួល ហើយ​បាន​ដក​ពិសោធន៍​នឹង​ការ​កើតជា​ថ្មី តាមរយៈ​ព្រះអង្គ​។—Kirsten Holmberg

តើ​អ្នក​ធ្លាប់​រត់​គេច​ពី​ព្រះ នៅ​ពេលណា? តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ថ្មី តាមរយៈ​ព្រះយេស៊ូវ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​ទទួល​ស្គាល់​កំហុស​ទូល​បង្គំ​។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ជីវិត​ថ្មី​ដល់​ទូល​បង្គំ តាមរយៈ​ព្រះយេស៊ូវ​។

Visit ODBU.org/OT226 to hear the story of Jonah, who ran away from God.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៦-៨ និង ១ធីម៉ូថេ ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles