ឈប់បង្អង់សិន ដើម្បីអធិស្ឋាន
ភីលីព ៤:៤-៩ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ ភីលីព ៤:៦ អ្នកព្យាករណ៍ឧតុនិយមម្នាក់ នៅរដ្ឋមីស៊ីស៊ីពី មានឈ្មោះល្បីនៅតាមបណ្ដាញអ៊ីនធឺណិត ដោយសារគាត់និយាយចេញនូវពាក្យដ៏សាមញ្ញតែ៦ម៉ាត់ ក្នុងអំឡុងពេលដែលគាត់ឡើងអានព័ត៌មាន អំពីការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ លោកម៉ាត លួបហាន(Matt Laubhan) កំពុងតាមដានខ្យល់ព្យុះធំមួយ ហើយក៏បានដឹងថា មានខ្យល់កួចយក្សថូនេដូធំមួយហៀបនឹងបោះពួយទៅរកទីក្រុងអាម៉ូរី។ នៅពេលដែលលោកលួបហានកំពុងអានព័ត៌មាន ដែលកំពុងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ គាត់ក៏បានឈប់បង្អង់សិន ដើម្បីបន្លឺសម្លេងអធិស្ឋានថា “ឱព្រះយេស៊ូវ សូមព្រះអង្គជួយពួកគេផង។ អាម៉ែន។” ទស្សនិកជននៅទូទាំងពិភពលោកក៏បានស្តាប់ឮសម្លេងគាត់អធិស្ឋាន នៅថ្ងៃនោះ។ ក្រោយមក ទស្សនិកជនខ្លះបាននិយាយថា ពាក្យដែលគាត់បានអធិស្ឋាននោះ បានជំរុញពួកគេឲ្យស្វែងរកកន្លែងសុវត្ថិភាព។ ការអធិស្ឋានដែលគាត់បានធ្វើឡើង ដោយអស់ពីចិត្តនៅពេលនោះ ប្រហែលជាបានជួយមនុស្សជាច្រើនរាប់មិនអស់ ឲ្យរួចផុតពីសេចក្តីស្លាប់។ ការអធិស្ឋានរបស់យើងក៏អាចនាំមកនូវការផ្លាស់ប្តូរផងដែរ។ យើងមិនចាំបាច់ត្រូវអធិស្ឋានវែងអន្លាយ។ យើងអាចអធិស្ឋានខ្លីៗ ដោយពាក្យដ៏ពីរោះ នៅពេលណាក៏បាន។ ទោះយើងនៅកន្លែងធ្វើការ កំពុងធ្វើការងារផ្ទះ ឬកំពុងសម្រាកលំហែក្តី យើងអាច “អធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនិច ៥:១៧)។ ព្រះអម្ចាស់សព្វព្រះទ័យនឹងស្តាប់យើងអធិស្ឋាន ដោយមិនប្រកាន់ពេលវេលា។…
Read article