October 30, 2024

You are here:
អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

អេសាយ ៤:២-៦ នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះយេហូវ៉ា នឹង​បានជា​ល្អ​ប្រពៃ ហើយ​រុងរឿង​។ អេសាយ ៤:២ វាល​ស្រែ​របស់​លោក​លី វីលសិន(Lee Wilson) ដែល​បាន​ភ្ជួរ​រាស់​ហើយ មាន​បង្កប់​អ្វី​ម្យ៉ាង​។ នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃខួប​អាពាហ៍ពិពាហ៍​លើកទី៥០ លោក​លី វីលសិន​បាន​ទុក​ចំណែក​ដីប្រហែល៣០ហិចតា សម្រាប់​ដាំ​ដើម​ផ្កា ធ្វើ​ជា​អំណោយ​ធំ​បំផុត ដែល​ភរិយា​គាត់​ធ្លាប់​បាន​ឃើញ​។ គាត់​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជា​ច្រើន​រាប់​មិន​អស់ ទៅ​ដាំ​ក្នុង​ដី​នោះ ដោយ​មិន​ឲ្យ​គេ​ដឹង ហើយ​នៅ​ទី​បំផុត ដើម​ផ្កា​ឈូក​រ័ត្ន​មាន​ពណ៌​លឿង​ដូច​មាស​ដែល​ភរិយា​គាត់​ចូល​ចិត្ត ចំនួន​១លាន​២​សែន​ដើម បាន​ដុះ​ឡើង​។ នៅពេល​ដែល​ផ្កា​បាន​រីក​ឡើង​ព្រម​គ្នា អ្នក​ស្រី​រេនី(Renee) មាន​ការ​ភ្ញាក់​ផ្អើល និង​ការ​រំភើប​ចិត្ត​ជា​ពន់​ពេក ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​លោក​លី​បាន​បង្ហាញ​ចេញ​មក​។ កាល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​យូដា តាមរយៈ​ហោរា​អេសាយ ព្រះ​អង្គ​បាន​បើក​បង្ហាញ​រឿង​អាថ៌កំបាំង​មួយ​ដល់​ពួកគេ​។ ទោះ​ពួកគេ​មិន​អាច​មើល​ឃើញ​ការ​នោះ​សម្រេច ក្នុង​សម័យ​ដែល​ពួកគេ​រស់នៅ​ក៏ដោយ បន្ទាប់​ពី​ព្រះអង្គ​បាន​ជំនុំជម្រះ​ពួកគេ ដោយសារ​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួកគេ(អេសាយ ៣:១-៤:១) យុគសម័យ​ថ្មី​ដ៏​រុងរឿង នឹង​មក​ដល់​។ “នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះយេហូវ៉ា នឹង​បានជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​រួច”(៤:២)។ ជា​ការ​ពិត​ណាស់ ពួកគេ​នឹង​បាន​ឆ្លង​កាត់​ការ​បំផ្លិច​បំផ្លាញ និង​ការ​និរទេស នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​បាប៊ីឡូន ប៉ុន្តែ…

Read article