ការបែកបាក់ដ៏ធំ
ម៉ាកុស ១២:១៣-១៧ នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។ ម៉ាកុស ១២:១៧ ក្នុងសៀវភៅរឿងនិទានអមដោយរូបភាព មានចំណងជើងថា សណ្តែកដី មិត្តភក្តិរបស់ឡាញនើស(Linus) បានស្តីបន្ទោសឲ្យគាត់ធ្ងន់ៗ ដោយសារគាត់ជឿពាក្យសម្តីរបស់ផ្លែល្ពៅធំ។ ឡាញនើសក៏បានដើរចេញដោយការហួសចិត្ត ហើយនិយាយថា “មានរឿងបីយ៉ាងដែលខ្ញុំបានរៀនជៀសវាងមិនជជែកជាមួយអ្នកដទៃ គឺរឿងសាសនា រឿងនយោបាយ និងរឿងផ្លែល្ពៅធំ!” ផ្លែល្ពៅធំនោះ មានតែនៅក្នុងការស្រមៃរបស់ឡាញនើសទេ ប៉ុន្តែ ប្រធានបទពីរផ្សេងទៀត គឺមានពិតមែន ហើយក៏ជាហេតុបណ្តាលឲ្យមានការបែកបាក់គ្នា នៅក្នុងប្រទេសជាតិ គ្រួសារ និងមិត្តភាព។ រឿងនេះក៏បានកើតឡើង ក្នុងសម័យរបស់ព្រះយេស៊ូវផងដែរ។ ពួកផារិស៊ីជាអ្នកកាន់តាមសាសនាយ៉ាងតឹងរឹង ដោយបានព្យាយាមដើរតាមក្រឹត្យវិន័យសញ្ញាចាស់។ ពួកហេរ៉ូឌនិយមផ្ដោតទៅលើនយោបាយខ្លាំងជាងពួកផារិស៊ី តែក្រុមទាំងពីរនេះសុទ្ធតែចង់ឲ្យប្រជាជនយូដាមានសេរីភាពរួចផុតពីការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ ព្រះយេស៊ូវមិនមានគោលដៅដូចពួកគេទេ។ ដូចនេះ ពួកគេក៏បានចូលទៅរកព្រះអង្គ ដោយទូលសួរសំណួរទាក់ទងនឹងនយោបាយថា តើពួកបណ្តាជនគួរតែបង់ពន្ធឲ្យស្តេចសេសារទេ(ម៉ាកុស ១២:១៤-១៥)? បើព្រះយេស៊ូវមានបន្ទូលថា ពួកគេត្រូវបង់ពន្ធ ពួកបណ្តាជននឹងស្អប់ព្រះអង្គ។ បើព្រះអង្គមានបន្ទូលថា ពួកគេមិនត្រូវបង់ពន្ធ ពួករ៉ូម៉ាំងអាចចាប់ព្រះកាយព្រះអង្គ ពីបទនាំគេបះបោរ។ ព្រះយេស៊ូវក៏បានយកកាក់មួយមក ហើយមានបន្ទូលសួរថា “រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា?” គេរាល់គ្នាសុទ្ធតែដឹងថា រូបនៅលើកាក់នោះ…
Read article