ប្រើពេលវេលាឲ្យមានប្រយោជន៍
អេភេសូរ ៥:១៥-២០ ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា … ទាំងលៃយកឱកាសឲ្យទាន់ពេលផង។ អេភេសូរ ៥:១៥-១៦ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អង្គការណាសាបានបាញ់បង្ហោះយានអវកាស ដោយបានបញ្ជូនអ្នកស្រី គ្រីស្ទីណា កូច(Christina Koch) ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ អ្នកស្រីគ្រីស្ទីណាបានបន្តធ្វើការក្នុងស្ថានីយអវកាស អស់រយៈពេល៣២៨ថ្ងៃ ដោយបានបំបែកកំណត់ត្រាឯកត្តកម្ម ក្នុងនាមជាស្រ្តីទីមួយ ដែលបានស្នាក់នៅក្នុងយានអវកាសបានយូរជាងគេ។ ជារៀងរាល់ថ្ងៃ ក្នុងការរស់នៅ ក្នុងរយៈកម្ពស់៤១០គីឡូម៉ែត្រពីផែនដី មានអេក្រង់កុំព្យូទ័រមួយ តាមដានសកម្មភាពរបស់អវកាសយានិករូបនេះ រៀងរាល់៥នាទីម្តង។ គាត់មានកិច្ចការប្រចាំថ្ងៃ ដែលត្រូវបំពេញ(រាប់ចាប់តាំងពីការបរិភោគអាហារ ដល់ការធ្វើពិសោធន៍ផ្សេងៗ) ហើយពីមួយម៉ោងទៅមួយម៉ោង មានខ្សែបន្ទាប់ពណ៌ក្រហមលេចឡើង នៅលើអេក្រង់នោះ ដើម្បីបង្ហាញជាទៀងទាត់ថា អ្នកស្រីគ្រីស្ទីណាសម្រេចកិច្ចការនីមួយៗបានមុនពេលកំណត់ ឬមានភាពយឺតយ៉ាវ។ ដូចនេះ គាត់មិនដែលចំណាយពេលធ្វើរឿងអត់ប្រយោជន៍នៅទីនោះឡើយ។ សាវ័កប៉ុលមិនបានបង្រៀនថា យើងចាំបាច់ត្រូវប្រើខ្សែបន្ទាត់ក្រហម ដើម្បីគ្រប់គ្រងជីវិតយើង ក្នុងការធ្វើកិច្ចការនីមួយៗប្រចាំថ្ងៃ យ៉ាងតឹងរឹងនោះទេ ប៉ុន្តែ គាត់ពិតជាបានលើកទឹកចិត្តយើង ឲ្យប្រើពេលវេលាដ៏មានតម្លៃ និងមានកំណត់ ដោយការប្រុងប្រយ័ត្នខ្ពស់។ គឺដូចដែលគាត់បានបង្រៀនយើងថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ…
Read article