ធ្វើកិច្ចការតូចបំផុតថ្វាយព្រះអង្គ
ម៉ាថាយ ២០:២០-២៨ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ។ ម៉ាថាយ ២០:២៦ លោកប្រេដ(Brad) បានផ្លាស់ទៅរស់នៅក្នុងទីក្រុងមួយទៀត ហើយមិនយូរប៉ុន្មាន គាត់ក៏រកបានព្រះវិហារមួយកន្លែង ដែលគាត់អាចចូលរួមកម្មវិធីថ្វាយបង្គំព្រះ។ គាត់បានចូលរួមកម្មវិធីថ្វាយបង្គំព្រះ អស់រយៈពេលពីរបីសប្តាហ៍ ហើយបន្ទាប់មក នៅថ្ងៃអាទិត្យមួយនោះ បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះបានបញ្ចប់ គាត់ក៏បានជជែកជាមួយគ្រូគង្វាល អំពីបំណងចិត្តដែលគាត់មាន ក្នុងការបម្រើព្រះ តាមដែលចាំបាច់។ គាត់ថា គាត់ចង់ចាប់កាន់អំបោស ដើម្បីជួយសម្អាតព្រះវិហារ។ គាត់ក៏បានចាប់ផ្តើមជួយរៀបកៅអី សម្រាប់កម្មវិធីថ្វាយបង្គំ ហើយក៏បានជួយលាងបង្គន់នៅព្រះវិហារ។ ក្រោយមក គ្រួសារពួកជំនុំនោះក៏បានរកឃើញថា លោកប្រេឌមានអំណោយទានបង្រៀន ប៉ុន្តែ គាត់បានស្ម័គ្រចិត្តធ្វើកិច្ចការមួយណាក៏បាន ឲ្យតែគេឲ្យគាត់ធ្វើ។ មានពេលមួយ ព្រះយេស៊ូវបានបង្រៀនសាវ័កយ៉ាកុប និងសាវ័កយ៉ូហាន ព្រមទាំងម្តាយរបស់ពួកគេ អំពីភាពជាអ្នកបម្រើ។ ម្តាយរបស់ពួកគេបានស្នើសុំឲ្យកូនៗរបស់គាត់ មានកន្លែងកិត្តិយស នៅខាងស្តាំ និងខាងឆ្វេងព្រះគ្រីស្ទ បន្ទាប់ពីព្រះអង្គយាងចូលនគរព្រះអង្គវិញ(ម៉ាថាយ ២០:២០-២១)។ សាវ័កដទៃទៀតក៏បានឮពួកគេជជែកគ្នាអំពីរឿងនេះ ជាហេតុបណ្តាលឲ្យពួកគេតូចចិត្តនឹងបងប្អូនទាំងពីរនោះ។ ប្រហែលជាពួកគេចង់បានកន្លែងនោះ សម្រាប់ខ្លួនឯងដែរហើយមើលទៅ? ព្រះយេស៊ូវក៏បានប្រាប់ពួកគេថា ការប្រើអំណាចមកលើអ្នកដទៃ មិនមែនជារបៀបនៃការរស់នៅ ដែលត្រឹមត្រូវនោះទេ(ខ.២៥-២៦) ប៉ុន្តែ ផ្ទុយទៅវិញ ការបម្រើសំខាន់ជាងការមានអំណាចមកលើអ្នកដទៃ។…
Read article