November 4, 2024

You are here:
ស្រឡាញ់​ប្រជា​ជាតិ​ដទៃ

វិវរណៈ ៧:៩-១២ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា​។ វិវរណៈ ៧:៩ ក្នុង​នាម​ខ្ញុំ​ជា​កូន​ស្រី​របស់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ និង​ខិតខំ​ធ្វើ​ការ នៅ​តំបន់​អាមេរិក​កណ្តាល និង​ខាង​ត្បូង ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ពួក​គាត់​មាន​ចិត្ត​ក្លាហាន ដោយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​គ្រួសារ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​ជា​ជន​អន្តោ​ប្រវេសន៍​នៅ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ឱកាស​ការងារ​ដែល​ល្អ​ជាង។ ពួក​គាត់​បាន​ជួប​គ្នា​ក្នុង​វ័យ​យុវជន នៅ​ទីក្រុង​ញូយ៉ក ហើយ​ក៏​បាន​រៀប​ការ និង​បង្កើត​បាន​ខ្ញុំ និង​បង​ស្រី​ខ្ញុំ ព្រម​ទាំង​បន្ត​អាជីវ​កម្ម​ដែល​ពួក​គាត់​បាន​ធ្វើ​ជា​យូរ​មក​ហើយ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ញូយ៉ក ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង ដោយ​ឱប​ក្រសោប​យក​កេរ​ដំណែល​អាមេរិក​ឡាទីន ហើយក៏​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ដែល​មាន​ដើម​កំណើត​នៅ​ទី​កន្លែង​ផ្សេង​គ្នា​។ ឧទាហរណ៍ ខ្ញុំ​ធ្លាប់​បាន​ចែកចាយ​ទី​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​កម្មវិធី​ពេល​ល្ងាច​មួយ ក្នុង​ព្រះវិហារ​ចម្រុះ​ជាតិ​សាសន៍ ដែល​មាន​ការ​ជួប​ជុំ​គ្នា​ក្នុង​សាល​មហោស្រព​ប្រតវេយ​។ ក្នុង​ការ​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទិដ្ឋភាព​នៅ​នគរ​ស្ថាន​សួគ៌ នៅពេល​ដែល​មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍ នឹង​មក​ជួប​ជុំ​គ្នា ក្នុង​នាម​ជា​រូបកាយ​ព្រះគ្រីស្ទ​។ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន បាន​ធ្វើ​ការ​បើក​សម្តែង​ដ៏​អស្ចារ្យ អំពី​ទិដ្ឋភាព​នៅ​ស្ថាន​សួគ៌ យ៉ាង​ដូច​នេះ​ថា “ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក…

Read article