មានចិត្តក្លាហាន ព្រោះព្រះអង្គជាអ្នកគង្វាលល្អ
ទំនុកដំកើង ២៣ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ទំនុកដំកើង ២៣:១ មនុស្សជិត១សែន ៧ពាន់នាក់ បានឈមើលការប្រកួត នៅក្នុងពហុកីឡាដ្ឋានមួយ ដោយការរង់ចាំមើលលទ្ធផលផ្តាច់ព្រាត់ ខណៈពេលដែលលោកសេត ស្មល(Seth Small) ជាខ្សែប្រយុទ្ធនៃក្រុមកីឡាករបាល់ទាត់មហាវិទ្យាល័យ រដ្ឋតិចសាស់ A&M កំពុងកាន់កាប់ទីលានប្រកួត ដោយនៅសល់ពេលតែ២វិនាទីប៉ុណ្ណោះ។ ខណៈពេលដែលក្រុមA&Mរបស់គាត់ មានពិន្ទុស្មើគ្នា ៣៨ ទល់នឹង៣៨ ជាមួយនឹងក្រុមកីឡាករដែលល្អបំផុតប្រចាំប្រទេស ការទាត់បញ្ចូលទីដ៏ជោគជ័យ អាចជួយឲ្យក្រុមគាត់ទទួលបានជ័យជម្នះដែលគួរឲ្យស្ញប់ស្ញែង។ ពេលនោះ លោកស្មល ក៏បានទាត់បាល់ផ្លោតទៅមុខ ដោយទំនុកចិត្ត។ ពហុកីឡាដ្ឋានទាំងមូល ក៏បានផ្ទុះចេញជាសម្រែកអឺងកង បន្ទាប់ពីបាល់នោះបានហោះ តាមប្រឡោះបង្គោល ដែលនាំឲ្យក្រុមគាត់ឈ្នះការប្រកួត។ ពេលដែលអ្នកកាសែតសួរគាត់ថា តើគាត់បានត្រៀមខ្លួនយ៉ាងដូចម្តេច សម្រាប់ពេលដ៏តានតឹងនោះ គាត់ក៏បានឆ្លើយថា គាត់បានសូត្រខទី១ នៃបទគម្ពីរទំនុកដំកើង២៣ ម្តងហើយម្តងទៀតថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ”។ នៅពេលដែលលោកស្មលត្រូវការកម្លាំង និងការធានា ដើម្បីឲ្យគាត់មានជំនឿរឹងមាំ គាត់ក៏បានរំឭកខ្លួនឯងថា ព្រះអង្គគឺជាអ្នកគង្វាលល្អ។ បទគម្ពីរទំនុកដំកើងជំពូក២៣ ជាបទគម្ពីរទំនុកដំកើងដ៏ពេញនិយម ដោយសារបទគម្ពីរនេះបានធានាយើងថា យើងអាចមានសន្តិភាពក្នុងចិត្ត និងការកម្សាន្តចិត្ត ដោយសារយើងមានអ្នកគង្វាលដែលមានក្តីស្រឡាញ់…
Read article