November 6, 2024

You are here:
ស្ទើរតែ​ត្រឹម​ត្រូវ នៅតែ​ជា​ការ​កុហក

សុភាសិត ១២:១៧-២០ បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែអណ្តាត​ភូតភរ នោះ​នៅតែ១ភ្លែត​ទេ​។ សុភាសិត ១២:១៩ គេ​បាន​ផលិត​វីដេអូ​ឯកសារ​មួយ​ស្តី​អំពី​ដើមឈើ​ក្រហម ដែលគេ​បាន​ចាក់​បញ្ចូល​សារ​ធាតុ​ម្យ៉ាង ដែល​ស្រដៀង​នឹង​ថ្នាំ​ប៉ូវ​កម្លាំង ដើម្បី​​ឲ្យ​ដើមឈើ​ទាំង​នោះ​បន្ត​មាន​ការ​លូត​លាស់ នៅ​ក្នុង​រដូវរងា​។ ដើមឈើ​ដែលគេ​បាន​ចាក់​ថ្នាំ​នោះ​ក៏បាន​ងាប់ ដោយសារ​គេ​មិន​បាន​ឲ្យ​វា​ឆ្លង​កាត់​វដ្ត​នៃ​រដូវរងា តាម​ធម្មជាតិ ជា​ពេល​ដែល​ដើមឈើ​ផ្អាក​ការ​លូត​លាស់​។ ការ​ផលិត​វីដេអូ​ឯកសារ​នេះ មាន​បច្ចេកទេស​នៃ​ការ​ថត​ល្អ​ណាស់​។ សម្លេង​ភ្លេង​ដែលគេ​បញ្ចូល​ក្នុង​វីដេអូ​ក៏​ត្រូវ​នឹង​សាច់​រឿង ហើយ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ការ​ជក់​ចិត្ត​។ មាតិកា​នៃ​វីដេអូ​នេះ​ទៀតសោត ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ធ្វើ​ទស្សនិកជន​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ​។ គោលបំណង​នៃ​វីដេអូ​នេះ គឺ​ដើម្បី​បង្រៀន​យើង​ថា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​ដើមឈើ​ទាំង​នោះ ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ផង​ដែរ បើសិន​ជា​យើង​​មាន​ការ​រវល់​ជាប់​ជានិច្ច ដោយ​គ្មាន​ពេល​សម្រាក​ទេ​នោះ។ រឿង​នេះ​អាច​កើត​ឡើង​ចំពោះ​យើង​មែន ប៉ុន្តែ វីដេអូ​នេះ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។ តាម​ពិត គេ​មិន​បាន​ដែល​ធ្វើ​ការ​សិក្សា​លើ​ដើមឈើ​ក្រហម​ពិត​ប្រាកដ​ទេ។ ដើមឈើ​ក្រហម​ជា​ប្រភេទ​ដើមឈើ​ដែល​មាន​ស្លឹក​គ្រប់​រដូវ មិន​ដែល​ផ្អាក​ការ​លូត​លាស់​នៅ​រដូវរងា​ឡើយ​។ ហើយ​ដើមឈើ​នៅ​ក្នុង​វីដេអូ​នោះ គឺជា​ប្រភេទ​ដើមឈើ​ផ្សេង មិនមែន​ជា​ដើមឈើ​ក្រហម​ដែល​ដុះ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​ទេ​។ វីដេអូ​នេះ​បង្កប់​នូវ​ការ​អប់រំ​ដ៏​ល្អ​មួយ ប៉ុន្តែ គេ​បាន​ផលិត​វា​ឡើង ផ្អែក​ទៅលើ​ការ​កុហក​។ យើង​កំពុង​រស់នៅ​ក្នុង​យុគ​សម័យ​មួយ ដែល​ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប មនុស្ស​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កុហក ដល់​ថ្នាក់​អាច​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ជឿ​ថា ការ​កុហក​ទាំង​នោះ​គឺជា​ការ​ពិត​។ កណ្ឌ​គម្ពីរ​សុភាសិត​មាន​ការ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រាជ្ញា​ដែល​គោរព​ប្រតិបត្តិ​ព្រះ ហើយ​បាន​ចែង​ជា​ញឹក​ញាប់ អំពី​ភាព​ខុស​គ្នា រវាង​សេចក្តី​ពិត និង​ការ​កុហក​។ គឺ​ដូច​មាន​សេចក្តី​ចែងថា…

Read article