November 7, 2024

You are here:
លូកដៃ​ចូល​ក្នុង​រឿង​អ្នក​ដទៃ

ភីលីពីន ៤:១-៩ ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិតតែ១ក្នុង​ព្រះអម្ចាស់​។ ភីលីពីន ៤:២ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ៤​នាក់​នាំ​គ្នា​លេង​រថភ្លើង​ផលិត​ពី​ប្លាស្ទិក សម្រាប់​ក្មេង​លេង ហើយ​ចៅ​ពីរ​នាក់​ដែល​ក្មេង​ជាងគេ កំពុង​ប្រកែក​គ្នា អំពី​រឿង​ក្បាល​រថភ្លើង​។ នៅ​ពេល​ដែល​ចៅ​ប្រុស​របស់​យើង មាន​អាយុ៨ឆ្នាំ ចាប់​ផ្តើម​ជួយ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​របស់​ពួកគេ ប្អូន​ស្រី​របស់​គាត់​អាយុ៥ឆ្នាំ​ក៏បាន​ប្រាប់ កុំ​ឲ្យ​ខ្វល់​អំពី​រឿង​របស់​ពួកគេ​។ តាម​ធម្មតា នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា សម្រាប់​យើង​រាល់​គ្នា​។ ប៉ុន្តែ ពេលណា​ការ​ប្រកែក​គ្នា​ប្រែ​ក្លាយ​ជា​ការ​ទួញ​យំ ជីដូន​របស់​ពួកគេ​ត្រូវ​ចូល​ទៅ​ឃាត់ ហើយ​លួង​ក្មេង​ដែល​កំពុង​ឈ្លោះ​គ្នា​នោះ​។ ការ​មិន​លូកដៃ​ចូល​ក្នុង​រឿង​អ្នក​ដទៃ ជា​ទង្វើ​ដ៏​ចាំបាច់ នៅ​ពេលណា​ការ​លូកដៃ​នោះ អាច​ធ្វើ​ឲ្យ​រឿង​របស់​គេ​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ ជួនកាល យើង​ចាំបាច់​ត្រូវ​ចូល​ទៅ​ជួយ​គេ ដោយ​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះអង្គ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព គាត់​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​មួយ ដើម្បី​ឲ្យ​យើង​ដឹង​ថា ពេលណា​យើង​ត្រូវ​ចូល​ជួយ​គេ​។ ត្រង់​ចំណុច​នេះ គាត់​បាន​ជំរុញ​ស្រ្តី​ពីរ​នាក់ គឺ​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច “ឲ្យ​មូល​គំនិតតែ១ក្នុង​ព្រះអម្ចាស់”(៤:២)។ ជម្លោះ​របស់​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង បានជា​សាវ័ក​ប៉ុល​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ​ជួយ​ផ្សះផ្សា​ពួកគេ(ខ.៣) ទោះ​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក៏ដោយ(១:៧)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា ជម្លោះ​របស់​ស្រ្តី​ទាំង​ពីរ​កំពុង​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ពួក​ជំនុំ ហើយ​នាំ​ឲ្យ​គេ​បង្វែរ​អារម្មណ៍​ចេញពី​ដំណឹង​ល្អ​។ ហេតុ​នេះ​ហើយ​គាត់​ក៏​បាន​ចែកចាយ​សេចក្តី​ពិត ដោយ​ចិត្ត​សុភាព ដោយ​រំឭក​ពួក​គេ​ថា ឈ្មោះ​របស់​ពួកគេ មាន​កត់ទុក “ក្នុង​បញ្ជី​ជីវិត”(៤:៣)។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ស្រ្តី​ទាំង​នេះ…

Read article