បម្រើដោយក្តីស្រឡាញ់
១ពេត្រុស ៤:៧-១១ គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក។ ១ពេត្រុស ៤:១០ នៅពេលដែលគ្រីស្តាល់(Krystal) បានចាប់ផ្តើមធ្វើការលើកដំបូង នៅក្នុងហាងកាហ្វេ នៅរដ្ឋវើជីនា គាត់ក៏បានបម្រើភ្ញៀវម្នាក់ ឈ្មោះ អ៊ីបប៊ី(Ibby)។ ដោយសារអ៊ីបប៊ីជាជនពិការត្រចៀក គាត់ក៏បានធ្វើការកុម្ម៉ង់ ដោយសរសេរអក្សរនៅលើអេក្រង់ទូរស័ព្ទរបស់គាត់។ បន្ទាប់ពីគ្រីស្តាល់បានដឹងថា អ៊ីបប៊ី គឺជាភ្ញៀវដែលមកហាងនោះជាទៀងទាត់ នាងក៏បានប្ដេជ្ញាចិត្តថា នឹងបម្រើគាត់ឲ្យបានល្អជាងមុន ដោយរៀនភាសាកាយវិការសម្រាប់មនុស្សគរ ដើម្បីឲ្យគាត់អាចធ្វើការកុម្ម៉ង់បាន ដោយមិនចាំបាច់សរសេរអក្សរ។ តាមរយៈទង្វើដ៏តូចនេះ គ្រីស្តាល់បានបង្ហាញអ៊ីប៊ី អំពីប្រភេទនៃសេចក្តីស្រឡាញ់ និងការបម្រើ ដែលសាវ័កពេត្រុសបានលើកទឹកចិត្តយើង ឲ្យផ្តល់ឲ្យគ្នាទៅវិញទៅមក។ ក្នុងសំបុត្រដែលគាត់សរសើរផ្ញើទៅអ្នកជឿព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ និងនិរទេសដោយសារការបៀតបៀន គាត់បានចង្អុលបង្ហាញថា ពួកគេត្រូវស្រឡាញ់គ្នា “ឲ្យអស់ពីចិត្ត” ហើយប្រើអំណោយទានរបស់ពួកគេ “ដើម្បីបម្រើគ្នាទៅវិញទៅមក”(១ពេត្រុស ៤:៨,១០)។ ជំនាញ ឬសមត្ថភាពអ្វីក៏ដោយដែលព្រះអង្គបានប្រទានយើង គឺសុទ្ធតែជាអំណោយដែលយើងអាចប្រើ ជាប្រយោជន៍ដល់អ្នកដទៃ។ ពេលណាយើងអនុវត្តន៍ដូចនេះ ពាក្យសម្តី និងសកម្មភាពរបស់យើង អាចថ្វាយព្រះកិត្តិនាមដល់ព្រះ។ ការបង្រៀនរបស់សាវ័កពេត្រុស ក្នុងបទគម្ពីរខាងលើនេះ មានសារៈសំខាន់ចំពោះអ្នកជឿទាំងអស់ ជាពិសេសអ្នកដែលកំពុងជួបរដូវកាលនៃការឈឺចាប់ និងភាពឯកោ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបម្រើគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលមានទុក្ខលំបាក…
Read article