November 10, 2024

You are here:
ព្រះអង្គ​ជ្រាប​អំពី​ទុក្ខ​លំបាក​របស់​អ្នក

លោកុប្បត្តិ ១៦:៩-១៦ នាង​ក៏​ហៅ​ព្រះ​នាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិតថា នៅ​ទីនេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​អញ​ទេតើ​។ លោកុប្បត្តិ ១៦:១៣ មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​បាន​ស្រែក​ប្រាប់​កូន​ប្រុស​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ បន្ទាប់​ពី​កូន​ប្រុស​គាត់​ឡើង​ឈើ​នៅ​លើ​កៅអី​ក្នុង​ព្រះ​វិហារ​គ្រវី​ដៃ​ដាក់​លោក​គ្រូ​គង្វាល​ដែល​កំពុង​អធិប្បាយ​ព្រះ​បន្ទូល។ កូន​ប្រុស​គាត់​ក៏បាន​និយាយ​ត្រង់ៗថា “កូន​ចង់​ឲ្យ​គ្រូ​គង្វាល​មើល​ឃើញ​កូន​។ បើ​កូន​មិន​ឈរ​ទេ គាត់​មើល​កូន​មិន​ឃើញ​ទេ”។ ព្រះ​វិហារ​ភាគ​ច្រើន​មិន​លើក​ទឹក​ចិត្ត ឲ្យ​ក្មេង​ឡើងឈរ​នៅ​លើ​កៅអី​ក្នុង​ព្រះវិហារ​យ៉ាង​ដូច​នេះ​ទេ​។ កូន​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ ខ្លាច​គ្រូ​គង្វាល​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់ គឺ​ដោយសារ​គាត់​មិន​យល់​ប៉ុណ្ណោះ​។ ពេលណា​យើង​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង យើង​មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ ខ្លាច​ព្រះអង្គ​ទតមើល​យើង​មិន​ឃើញ​នោះ​ទេ​។ ព្រះអង្គ​តែងតែ​មើល​យើង​ឃើញ​ជានិច្ច​។ ព្រះអង្គ​ជា​ព្រះ​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់ ដល់​នាង​ហាកា កាល​នាង​កំពុង​ស្ថិត​ក្នុង​ពេល​ដែល​ឯកោ​បំផុត នឿយណាយ​បំផុត និង​ធ្លាក់​ដល់​ចំណុច​សូន្យ ក្នុង​ជីវិត​របស់​នាង​។ គាត់​ត្រូវ​នាង​សារ៉ាយ​ប្រើ ជា​ឧបករណ៍ ដើម្បី​បង្កើត​កូន​ប្រុស​ឲ្យ​លោក​អាប់រ៉ាម(លោកុប្បត្តិ ១៦:៣)។ ហើយ​នៅពេល​ដែល​នាង​មាន​ផ្ទៃពោះ លោក​អាប់​រ៉ាម​បាន​បណ្តោយ​ឲ្យ​ភរិយា​គាត់​ធ្វើបាប​នាង បានជា​នាង​រត់​គេច​ពី​នាង​សារ៉ាយ(ខ.៦)។ ស្រ្តី​ជា​ទាសករ​រូប​នេះ​បាន​រត់​គេច​ខ្លួន ស្ថិត​ក្នុង​ភាព​ឯកោ មាន​ផ្ទៃពោះ និង​រស់នៅ​យ៉ាង​វេទនា​។ ប៉ុន្តែ ក្នុង​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម ក្នុង​វាល​រហោស្ថាន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​មក​ជួប​នាង​។ ទេវតា​ក៏បាន​ប្រាប់​នាង​ថា ព្រះ​អម្ចាស់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​នាង(ខ.១១)។ នាង​ក៏​បាន​ឆ្លើយ​តប​ថា ព្រះអង្គ​ជា​ព្រះ​ដែល​បាន​ទត​ឃើញ​នាង(ខ.១៣)។ ការ​ដឹង​ថា ព្រះ​អម្ចាស់​ជ្រាប់​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​យើង​ណាស់ ជា​ពិសេស​នៅពេល​ដែល​យើង​ស្ថិត​ក្នុង​វាល​រហោស្ថាន​។ ព្រះ​អម្ចាស់​ទត​ឃើញ​នាង​ហាកា…

Read article