ដង្វាយអង្ករមួយក្តាប់
២កូរិនថូស ៨:១-៧ កាលមានសេចក្តីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្តីអំណរជាបរិបូរ និងសេចក្តីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ។ ២កូរិនថូស ៨:២ រដ្ឋមីហ្សូរ៉ាម នៅភាគពាយព្យនៃប្រទេសឥណ្ឌាកំពុងចាកចេញពីភាគក្រីក្របន្តិចម្តងៗ។ ទោះប្រជាជននៅទីនោះខ្វះប្រាក់ចំណូលយ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលដំណឹងល្អបានចូលមកដល់តំបន់នេះជាលើកដំបូង អ្នកជឿព្រះយេស៊ូវបានអនុវត្តនូវប្រពៃណី “ដាក់ដង្វាយអង្ករមួយក្តាប់”។ សមាជិកពួកជំនុំដែលមានតួនាទីចំអិនអាហារប្រចាំគ្រួសារ បានរំលែកអង្ករមួយក្តាប់ សម្រាប់ធ្វើជាដង្វាយដល់ព្រះវិហាររបស់ខ្លួន។ ពួកជំនុំនៅរដ្ឋមីហ្សូរ៉ាម មានជីវភាពក្រីក្រ បើធៀបនឹងស្តង់ដារបស់ពិភពលោក ប៉ុន្តែ ពួកគេបានរួបរួមគ្នាដាក់ដង្វាយរាប់លានដុល្លា សម្រាប់ការងារបេសកកម្ម ហើយបានបញ្ជូនបេសកជនចេញទៅទូទាំងពិភពលោក។ មនុស្សជាច្រើននៅក្នុងរដ្ឋមីហ្សូរ៉ាមក៏បានទទួលជឿព្រះគ្រីស្ទតាមរយៈពួកគេផងដែរ។ ក្នុងបទគម្ពីរ ២កូរិនថូស ៨ សាវ័កប៉ុលបានពិពណ៌នា អំពីពួកជំនុំដែលមានបញ្ហាប្រឈមស្រដៀងនេះផងដែរ។ អ្នកជឿព្រះនៅស្រុកម៉ាសេដូនមានជីវភាពក្រីក្រ តែពួកគេនៅតែអាចដាក់ដង្វាយជាបរិបូរ ដោយអំណរ(ខ.១-២)។ ពួកគេបានដឹងថា ការដាក់ដង្វាយរបស់ពួកគេ គឺជាឯកសិទ្ធិ ហើយក៏បានធ្វើការលះបង់លើសសមត្ថភាពរបស់ពួកគេ(ខ.៣) ក្នុងការធ្វើការជាដៃគូរជាមួយសាវ័កប៉ុល។ ពួកគេដឹងថា ពួកគេគ្រាន់តែជាអ្នកថែរក្សាធនធានដែលព្រះអម្ចាស់បានផ្ទុកផ្ដាក់នឹងពួកគេ។ ការដាក់ដង្វាយ គឺជាវិធីបង្ហាញការទុកចិត្តចំពោះព្រះអង្គ ដែលជាអ្នកប្រទានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ។ សាវ័កប៉ុលបានចែកចាយទីបន្ទាល់របស់ពួកជំនុំនៅស្រុកម៉ាសេដូន ដើម្បីលើកទឹកចិត្តពួកជំនុំនៅទីក្រុងកូរិនថូស ឲ្យមានការលះបង់ នៅក្នុងការដាក់ដង្វាយផងដែរ។ ពួកជំនុំនៅទីក្រុងកូរិនថូសបានចម្រើនឡើង ក្នុងសេចក្តីជំនឿ ពាក្យសម្តី ចំណេះ សេចក្តីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្តីស្រឡាញ់ ប៉ុន្តែ ពួកគេក៏ចាំបាច់ត្រូវចម្រើនឡើង…
Read article