សេចក្តីសប្បុរសមិនអាចវាស់បាន
សុភាសិត ១១:១៦-២៥ មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន។ សុភាសិត ១១:១៧ បុរសពីរនាក់មិត្តភក្តិនឹងគ្នាកំពុងដើររកទិញកុំព្យូទ័រលែបថប់មួយគ្រឿង នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិក ហើយក៏បានប្រទះឃើញលោកសាគីល អូនាល(Shaquille O’Neal) ជាតារាបាល់បោះដ៏ល្បីល្បាញ។ ពួកគេដឹងថា កាលពីពេលថ្មីៗនេះ លោកអូនាលបានបាត់បង់ប្អូនស្រី និងមិត្តរួមក្រុមរបស់គាត់ ដូចនេះ ពួកគេក៏បានបង្ហាញចេញនូវសមានទុក្ខ ចំពោះគាត់ ដោយក្តីអាណិត។ បន្ទាប់មកពួកគេក៏បានបន្តដើរមកមើលកុំព្យូទ័រលែបថប់ទៀត។ ពេលនោះ លោកអូនៀលក៏បានចូលទៅជិតពួកគេ ហើយក៏បានប្រាប់ពួកគេឲ្យរើសយកកុំព្យូទ័រលែបថប់ដែលស្អាតបំផុត នៅក្នុងហាង។ បន្ទាប់មក គាត់ក៏បានទិញកុំព្យូទ័រនោះឲ្យពួកគេ ដោយសារគាត់មានការប៉ះពាល់ចិត្តចំពោះសមានចិត្តរបស់ពួកគេដែលយល់អំពីទុក្ខលំបាករបស់គាត់។ កាលពីជាង២ពាន់ឆ្នាំ មុនពេលរឿងនេះកើតឡើង ស្តេចសាឡូម៉ូនបានបង្រៀនថា “មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន”(សុភាសិត ១១:១៧)។ ពេលណាយើងមើលឃើញតម្រូវការរបស់អ្នកដទៃ ហើយធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយ និងលើកទឹកចិត្តពួកគេ នោះព្រះអង្គនឹងប្រទានរង្វាន់ដល់យើង។ ព្រះអង្គប្រហែលមិនឲ្យកុំព្យូទ័រមួយគ្រឿង ឬឧបករណ៍អ្វីមកយើងទេ តែព្រះអង្គអាចប្រទានពរយើង តាមរបៀបដែលលោកិយមិនអាចវាស់បាន។ គឺដូចដែលស្តេចសាឡូម៉ូនបានពន្យល់ នៅក្នុងខ១៦ នៃជំពូកដដែលនេះថា “ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ”(ខ.១៦)។ មានអំណោយជាច្រើនមកពីព្រះ ដែលមានតម្លៃលើសមាសប្រាក់ទៅទៀត ហើយព្រះអង្គក៏បានវាល់អំណោយទាំងនោះឲ្យយើង ដោយព្រះទ័យសប្បុរស តាមប្រាជ្ញា និងផ្លូវដ៏ឥតខ្ចោះរបស់ព្រះអង្គ។…
Read article