November 14, 2024

You are here:
តស៊ូ​ក្នុង​ការ​អធិស្ឋាន

លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ មីឡា(Mila) ជា​ជំនួយ​ការ​ផ្នែក​ដុតនំ មាន​អារម្មណ៍​ទន់​ខ្សោយ​យ៉ាង​ខ្លាំង មិន​អាច​ការពារ​ខ្លួនឯង​បាន នៅពេល​ដែល​មេការ​របស់​គាត់​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​លួច​នំប៉័ង​មួយ​ចំនួន ដែល​មាន​ដាក់​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម​។ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ការ​កាត់​ប្រាក់ខែ ស្ថិត​ក្នុង​ចំណោម​ទង្វើ​ខុស​ឆ្គង​ជា​ច្រើន ដែល​មេការ​របស់​គាត់ បាន​ធ្វើ​មក​លើ​គាត់​។ មីឡា​ក៏​បាន​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​ថា “ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ផង​។ ទូល​បង្គំ​ពិបាក​ធ្វើ​ការ នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គាត់​ណាស់ តែ​ទូល​បង្គំ​ត្រូវ​ការ​ការងារ​នេះ”។ ព្រះ​យេស៊ូវ​ធ្លាប់​មាន​បន្ទូល អំពី​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​បាន​ស្វែងរក​យុទ្ធ​ធម៌​ទាស់​ប្រឆាំង​នឹង​សត្រូវ​របស់​គាត់(លូកា ១៨:៣)។ គាត់​បាន​ទៅ​រក​ចៅ​ក្រម ដែល​មាន​អំណាច​ដោះ​ស្រាយ​រឿង​ក្តី​របស់​គាត់​។ ទោះ​គាត់​ដឹង​ថា ចៅ​ក្រម​ជា​មនុស្ស​ទុច្ចរិត ក៏​គាត់​នៅតែ​ទៅ​រក​ចៅ​ក្រម​នោះ​ម្តង​ហើយ​ម្តង​ទៀត​។ ការ​ឆ្លើយតប​របស់​ចៅ​ក្រម​នោះ(ខ.៤-៥) មាន​ការ​ខុស​ប្លែក​ពី​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​តែងតែ​ឆ្លើយតប ដោយ​ក្តី​ស្រឡាញ់ និង​ព្រះ​ទ័យ​អត់​ធ្មត់(ខ.៧)។ បើ​ការ​ព្យាយាម​អាច​បណ្តាល​ឲ្យ​ចៅ​ក្រម​ទុច្ចរិត សម្រេច​ចិត្ត​ដោះ​ស្រាយ​រឿង​ក្តី​ឲ្យ​ស្រ្តី​មេម៉ាយ​នោះ តើ​ព្រះ​ជា​ចៅ​ក្រម​ដ៏​យុត្តិ​ធម៌​អាច​នឹង​ឆ្លើយតប​ចំពោះ​យើង ជាង​អម្បាលម៉ាន​ទៅ​ទៀត(ខ.៧-៨)? យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​សេចក្តី​យុត្តិ​ធម៌ ដល់​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះអង្គ(ខ.៧) ហើយ​ការ​ព្យាយាម​ក្នុង​ការ​អធិស្ឋាន គឺ​បាន​បង្ហាញថា យើង​ទុកចិត្ត​ព្រះអង្គ​។ យើង​ព្យាយាម ដោយសារ​យើង​មាន​ជំនឿ​ថា ព្រះអង្គ​នឹង​ឆ្លើយតប ចំពោះ​ស្ថានភាព​របស់​យើង…

Read article