November 22, 2024

You are here:
ការសម្រេចចិត្តដោយប្រាជ្ញា

ទំនុក​ដំកើង ១១៩:១០១-១០៦ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង​។ ទំនុក​ដំកើង ១១៩:១០៥ មាន​ពេល​មួយ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​លក់​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ដែល​បាន​លាក​ចាក​លោក​ហើយ​។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ចិត្ត​ខ្ញុំ បន្ទាប់ពី​ម្តាយ​ជាទី​ស្រឡាញ់ ជា​ស្ត្រី​មេម៉ាយ បាន​ទទួល​មរណៈ​ភាព​។ ខ្ញុំ​មាន​មនោសញ្ចេតនា​ដិត​ជាប់​នឹង​ទី​កន្លែង​ដែល​គាត់​ធ្លាប់​រស់នៅ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​នាំ​គ្នា​សម្អាត និង​ជួសជុល​ផ្ទះ​ដែល​គ្មាន​មនុស្ស​នៅ​នោះ អស់​រយៈ​ពេល២ឆ្នាំ ហើយក៏​បាន​សម្រេច​ចិត្ត​លក់​វា​។ ដោយសារ​យើង​បាន​ដាក់​លក់​ផ្ទះ​នោះ ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច កាលពី​ឆ្នាំ២០០៨ គ្មាន​នរណា​ទិញ​ផ្ទះ​នោះ​ទេ។ យើង​ក៏​បាន​ទម្លាក់​តម្លៃ​លក់​ផ្ទះ​នោះ នៅតែ​គ្មាន​គេ​ទិញ​។ បន្ទាប់មក ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នៅពេល​ព្រឹក​ថ្ងៃ​មួយ​នោះ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​នឹង​បទ​គម្ពីរ​មួយ ដែល​បាន​ចែងថា “ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន”(សុភាសិត ១៤:៤)។ បទ​គម្ពីរ​សុភាសិត​នេះ​កំពុង​និយាយ​អំពី​ការ​ចិញ្ចឹម​សត្វ ប៉ុន្តែ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ខ្លឹមសារ​នៃ​បទ​គម្ពីរ​នេះ​។ ផ្ទះ​របស់​ម្តាយ​ខ្ញុំ​នៅតែ​មាន​របៀប​រៀបរយ ដោយសារ​មិន​មាន​មនុស្ស​រស់នៅ ប៉ុន្តែ ទាល់តែ​ផ្ទះ​នោះ​មាន “ភាព​រញ៉េរញ៉ៃ” ដោយសារ​មាន​មនុស្ស​ស្នាក់​នៅ ទើប​វា​អាច​បង្កើត​ផល​ផ្លែ​ដែល​មាន​ប្រយោជន៍​។ ឬ​មាន​ប្រយោជន៍​ចំពោះ​យើង ក្នុង​លក្ខណៈ​ជា​កេរ​ដំណែល​ប្រចាំ​គ្រួសារ​។ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​សួរ​ប្អូន​ខ្ញុំ ដើម្បី​ឲ្យ​យើង​អាច​ដាក់​ជួល​ផ្ទះ​នោះ​វិញ​។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​។ យើង​មិន​មាន​គម្រោង​កែ​ប្រែ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ឲ្យ​ក្លាយ​ជា​ការ​វិនិយោគ​នោះ​ទេ​។…

Read article