ធ្វើជាភ្នាក់ងារនៃសេចក្តីសុខសាន្ត
យេរេមា ២៩:១-៧ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ? យេរេមា ២៩:៧ កាលពីឆ្នាំ២០១៥ អង្គការ និងសមាគមន៍គ្រីស្ទបរិស័ទ ក្នុងទីក្រុងខូឡូរ៉ាដូ ស្ព្រីង រដ្ឋខូឡូរ៉ាដូ បានរួបរួមគ្នា ដើម្បីធ្វើការបម្រើប្រជាជននៅទីក្រុងនេះ ហើយក្រុមការងារមានឈ្មោះថា ព្រោះតែខ្ញុំស្រឡាញ់អ្នក ក៏បានចាប់កំណើតឡើង។ រៀងរាល់ពេលរដូវស្លឹកឈើជ្រុះមកដល់ ក្រុមការងារមួយនេះតែងតែបញ្ជូនអ្នកជឿព្រះ ឲ្យចេញទៅបម្រើ ដល់សហគមន៍ ក្នុងកម្មវិធីបម្រើទីក្រុង។ កាលប៉ុន្មានឆ្នាំមុន ខ្ញុំនិងកូនៗរបស់ខ្ញុំ បានទទួលភារកិច្ច ទៅធ្វើការបម្រើ ក្នុងសាលាបឋមសិក្សាមួយ ក្នុងទីប្រជុំជន នៅទីក្រុង ក្នុងអំឡុងពេលយើងធ្វើកម្មវិធីបម្រើទីក្រុងនោះ។ យើងបានធ្វើការបោសសម្អាត និងដករុក្ខជាតិចង្រៃ នៅក្នុងបរិវេណសាលា ហើយយើងក៏បានធ្វើការកែលំអសាលារៀន ដោយយកខ្សែសំប៉ែតធ្វើពីជ័រ មានពណ៌ចម្រុះ មកចងនឹងច្រវាក់នៅជាប់បង្គោលរបងសាលារៀន បង្កើតបានជារូបភាពស្រដៀងនឹងភ្នំ។ នេះជាការស្នាដៃសិល្បៈដ៏សាមញ្ញ តែមានភាពស្រស់ស្អាតដែលគួរឲ្យភ្ញាក់ផ្អើល។ ពេលណាខ្ញុំបើកឡានកាត់សាលាបឋមនោះ ស្នាដៃសិល្បៈដ៏សាមញ្ញរបស់យើង បានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរយេរេមា ជំពូក២៩។ ក្នុងបទគម្ពីរនេះ ព្រះអម្ចាស់បានបង្គាប់រាស្រ្តព្រះអង្គឲ្យតាំងទីលំនៅ និងធ្វើការបម្រើដល់ទីក្រុង ដែលពួកគេកំពុងរស់នៅ។ ព្រះអង្គបានបង្គាប់ឲ្យពួកគេអនុវត្តដូចនេះ ទោះពួកគេកំពុងរស់នៅក្នុងការនិរទេស ហើយមិនចង់រស់នៅទីនោះក៏ដោយ។ គឺដូចដែលព្រះអម្ចាស់បានមានបន្ទូលមកពួកគេ តាមរយៈហោរាយេរេមាថា “ចូរខំប្រឹងធ្វើឲ្យទីក្រុង…
Read article