November 24, 2024

You are here:
ចរិត​លក្ខណៈ​ដែល​ត្រូវ​ផ្លាស់​ប្តូរ

២ពេត្រុស ១:៣-១១ ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់​។ ២ពេត្រុស ១:៥ លោក​ដូមីនិក បួស៍(Dominique Bouhours) ជា​គ្រូ​បង្រៀន​វេយ្យាករណ៍ នៅ​សតវត្សរ៍ទី១៧​។ នៅ​ថ្ងៃ​គាត់​លាចាក​លោក ក្រុម​គ្រួសារ​បាន​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដែល​កំពុង​គេង​នៅ​លើ​គ្រែ​។ គេ​ឮ​ល្បី​ថា មុន​ពេល​គាត់​ផុត​ដង្ហើម គាត់​បាន​និយាយ​ពាក្យ​ចុង​ក្រោយ​ថា “ឃ្លា ខ្ញុំ​ជិត​ស្លាប់​ហើយ និង​ឃ្លា ខ្ញុំ​នឹង​ស្លាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សុទ្ធតែ​ត្រូវ​តាម​វេយ្យាករណ៍​ដូច​គ្នា”។ តើមាន​នរណា​ខ្វល់​អំពី​វេយ្យាករណ៍ នៅពេល​ដែល​ខ្លួន​ហៀបនឹង​ផុត​ដង្ហើម​នៅ​លើ​គ្រែ? គឺ​មានតែ​អ្នក​ដែល​ខ្វល់​អំពី​វេយ្យាករណ៍​ពេញ​មួយ​ជីវិត​ទេ ដែល​មាន​ការ​ផ្ដោត​ចិត្ត​យ៉ាង​ដូច​នេះ​។ នៅពេល​ដែល​យើង​ឈាន​ដល់​វ័យ​ចាស់ យើង​ពិបាក​លះបង់​ទម្លាប់​ចាស់​របស់​យើង​។ ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​យើង​មាន​ពេញ​មួយ​ជីវិត ប្រែ​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​រស់នៅ ហើយ​ទម្លាប់​នោះ​បង្កើត​ឲ្យ​មាន​ចរិត​លក្ខណៈ​ល្អ ឬ​អាក្រក់ ក្នុង​ជីវិត​យើង​។ អត្ត​សញ្ញាណ​របស់​យើង ដែល​បង្ហាញថា យើង​ជា​នរណា មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឯង​។ ការ​បង្កើត​ទម្លាប់​ដែល​គោរព​ប្រតិបត្តិ​ព្រះ មាន​ភាព​ងាយ​ស្រួល​ជាង នៅពេល​ដែល​ចរិត​លក្ខណៈ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​​ងាយ​បត់​បែន​។ ហេតុ​នេះ​ហើយ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ថា “ហើយ​ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ បាន​ចេះ​រាប់អាន​គ្នា​ជា​បង​ប្អូន…

Read article