November 25, 2024

You are here:
អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ពេល​មាន​ទុក្ខ​លំបាក

ទំនុក​ដំកើង ១០០ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយបទ​សរសើរ ចូរ​អរ​ព្រះគុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ​នាម​ទ្រង់​ចុះ​។ ទំនុក​ដំកើង ១០០:៤ ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់ និង​អធិស្ឋាន​ឲ្យ​មិត្ត​រួម​អាជីព​ជា​អ្នក​និពន្ធ​ម្នាក់ ដែល​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ការ​ធ្វើ​ដំណើរ​របស់​គាត់​ឆ្លង​កាត់​ជំងឺ​មហារីក​។ ពេល​ខ្លះ​គាត់​បាន​ចែកចាយ​អំពី​ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​បញ្ហា​ប្រឈម​ដែល​គាត់​បាន​ជួប ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ​ពេល​ខ្លះ​ទៀត គាត់​ក៏​បាន​ចែក​ចាយ​សំណូម​ពរ​អធិស្ឋាន អម​ដោយ​ខ​គម្ពីរ​លើក​ទឹក​ចិត្ត និង​ការ​សរសើរ​ដំកើង​ព្រះ​។ ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត នៅពេល​ដែល​បាន​ឃើញ​គាត់​មាន​ទឹក​មុខ​ញញឹម ដោយ​ចិត្ត​ក្លាហាន ទោះ​គាត់​កំពុង​រង់​ចាំ​ការ​ព្យាបាល នៅ​មន្ទីរ​ពេទ្យ ឬ​កំពុង​នៅ​ផ្ទះ ដោយ​មាន​ក្បាល​រុំ​កន្សែង ដោយសារ​សក់​គាត់​បាន​ជ្រុះ​អស់​។ ទោះ​គាត់​ជួប​បញ្ហា​ប្រឈម​យ៉ាងណា​ក៏ដោយ ក៏​គាត់​មិន​ដែល​ភ្លេច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​ទុកចិត្ត​ព្រះអង្គ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ទុក្ខ​លំបាក​។ ពេលណា​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក យើង​ប្រហែល​ពិបាក​ស្វែងរក​ហេតុផល ដើម្បី​អរ​ព្រះគុណ និង​សរសើរ​ដំកើង​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០០ បាន​ផ្តល់​ឲ្យ​យើង​នូវ​ហេតុផល ដែល​ត្រូវ​អរ​សប្បាយ ហើយ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះអង្គ ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​ថា “ត្រូវ​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់”(ខ.៣)។ គាត់​ក៏បាន​បន្ថែម​ទៀត​ថា “ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច…

Read article