ការធ្វើការជាដៃគូជាមួយព្រះ
ម៉ាកុស ៦:៣៥-៤៤ តែទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ។ ម៉ាកុស ៦:៣៧ កាលមិត្តភក្តិខ្ញុំ និងស្វាមីរបស់គាត់ មិនអាចមានផ្ទៃពោះ វេជ្ជបណ្ឌិតក៏បានណែនាំគាត់ ឲ្យទទួលការព្យាបាលបែបវេជ្ជសាស្រ្ត ដើម្បីឲ្យអាចមានកូន។ មិត្តភក្តិខ្ញុំមានការស្ទាក់ស្ទើរ។ គាត់បានសួរខ្លួនឯងថា “តើការអធិស្ឋានមិនមានអំណាចគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហារបស់យើងទេឬ?” “តើខ្ញុំពិតជាចាំបាច់ត្រូវទទួលការព្យាបាលបែបវេជ្ជសាស្រ្តនេះមែនទេ?” មិត្តភក្តិរបស់ខ្ញុំកំពុងព្យាយាមស្វែងយល់ អំពីរបៀបដែលព្រះអម្ចាស់ អាចធ្វើការ តាមរយៈការងាររបស់មនុស្ស។ រឿងព្រះយេស៊ូវប្រទានអាហារដល់ហ្វូងមនុស្ស អាចជួយបកស្រាយចម្ងល់នេះបាន(ម៉ាកុស ៦:៣៥-៤៤)។ យើងប្រហែលបានដឹងថា រឿងនេះបានបញ្ចប់យ៉ាងដូចម្តេច គឺដោយសារមនុស្សរាប់ពាន់នាក់បានទទួលអាហារ ដោយការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ដោយប្រើនំប៉័ង និងត្រីតែបន្តិចបន្តួច(ខ.៤២)។ ប៉ុន្តែ ចូរយើងកត់សំគាល់ថា តើនរណាជាអ្នកចែកអាហារដល់ហ្វូងមនុស្ស? គឺពួកសាវ័ក(ខ.៣៧)។ ចុះក្រោយមកទៀត? គឺពួកសាវ័កដដែល(ខ.៣៩-៤៣)។ គឺដូចដែលព្រះយេស៊ូវបង្គាប់ពួកគេថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។ ព្រះយេស៊ូវបានធ្វើការអស្ចារ្យ ប៉ុន្តែ ការអស្ចារ្យនោះកើតឡើង នៅពេលដែលពួកសាវ័កធ្វើតាមបង្គាប់ព្រះអង្គ។ ភោគផលល្អ គឺជាអំណោយមកព្រះ(ទំនុកដំកើង ៦៥:៩-១០) ប៉ុន្តែ កសិករត្រូវតែធ្វើការដាំដុះ។ ព្រះយេស៊ូវបានសន្យាលោកពេត្រុសថា គាត់នឹងចាប់ត្រីបានច្រើន តែអ្នកនេសាទរូបនេះ ត្រូវតែទម្លាក់សំណាញ់ចូលទៅក្នុងទឹក(លូកា ៥:៤-៦)។ ព្រះអម្ចាស់អាចថែរក្សាភពផែនដី និងធ្វើការអស្ចារ្យ…
Read article